ភ្ញាក់ផ្អើល​ស្ត្រី​​ម្នាក់​បែក​ថ្នាំ​ម្នាក់ អារ​.​កដៃ​សម្រក់​ឈាម​ដើរ​តាម​ផ្លូវ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​មុន​បន្តិច ខណៈ​ស្ត្រី​ម្នាក់​ត្រូវ​សង្ស័យ​ថា​បែក​ថ្នាំ បានយក​ឡាម​​អារ​.​កដៃ​សម្រក់​ឈាម​ខ្លួនឯង​ ដើរ​តាម​ផ្លូវ​ពី​ចំណុច​ផ្សារ​សូ​រិ​យា​ម៉​លម​ក លុះ​ដើរមក​ដល់​ចំណុច​ផ្លូវ​លេខ​៥១ ក្នុង​សង្កាត់​បឹង​កងកេង​១ ខណ្ឌចំការមន ក៏​ត្រូវ​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ មក​រា២០១៦ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​រូប​នេះ​រៀបរាប់​ទាំងរ​វើ​ររ​វាយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ឈ្មោះ​ផ​ន ហេង អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​គីឡូម៉ែត្រ​លេខ​៧ ខណ្ឌ​ប្ញ​ស្សី​កែវ ។ បច្ចុប្បន្ន ស្ត្រី​ខាងលើ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ​នៅ​ប៉ុស្តិ៍​បឹង​កេង​១ ។