ខ្សែ​សង្វាក់​ផលិតកម្ម​​ចិន​បញ្ជាក់​ជា​ថ្មី​ថា​ iPhone 7 មិន​មាន​រន្ធ​​ដោត​កាស​ទេ

ខ្សែ​សង្វាក់​ផលិតកម្ម​​ចិន​បញ្ជាក់​ជា​ថ្មី​ថា​ iPhone 7 មិន​មាន​រន្ធ​​ដោត​កាស​ទេ

​​​​​កាល​ពី​៦​សប្ដាហ៍​កន្លង​ទៅ​​ វិបសាយ​ជប៉ុន​ Mac Otakara បាន​រាយការណ៍​ថា​ក្រុមហ៊ុន​ Apple គ្រោង​នឹង​ដក​រន្ធ​កាស​ទំហំ​ ៣,៥​ម.ម​ ចេញ​ពី​ទូរសព្ទ​ iPhone 7 ដើម្បី​អាច​ផលិត​ទូរសព្ទ​ឲ្យ​មាន​កម្រាស់​ស្ដើង​ជាង​មុន​។

 

ខ្សែ​សង្វាក់​ផលិតកម្ម​​ចិន​បញ្ជាក់​ជា​ថ្មី​ថា​ iPhone 7 មិន​មាន​រន្ធ​​ដោត​កាស​ទេ

 រូបរាង​គំរូ​ iPhone 7

 

​​​​​​​​​​បន្ថែម​ពី​លើ​ពាក្យ​ចចាមអារ៉ាម​នេះ​ វិបសាយ​ចិន​ Anzhuo.cn និង​ Wei Feng បាន​ផ្សព្វផ្សាយ​ដំណឹង​ដែល​បាន​មក​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ Apple នៅ​ប្រទេស​ចិន​​ ដោយ​លើក​ឡើង​ថា​ពាក្យ​ចចាមអារ៉ាម​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ​គឺ​ជា​ការ​ពិត។ វិបសាយ​ទាំង​ពីរ​បាន​អះអាង​ថា​ iPhone 7 នឹង​មិន​មាន​រន្ធ​កាស​ ហើយ​ក្រុមហ៊ុន​ Apple នឹង​បញ្ចេញ​លក់​កាស​ឥត​ខ្សែ​ដើម្បី​ប្រើ​ប្រាស់​ជា​មួយ​នឹង​ទូរសព្ទ​ដែល​គ្មាន​រន្ធ​កាស​នេះ។

 

ជាក់​ស្ដែង​ ​កន្លង​​​មក​នេះ​ក្រុមហ៊ុន​ Apple បាន​បញ្ចេញ​លក់​កាស​ឥត​ខ្សែ​របស់​ខ្លួន​ជា​ច្រើន​ម៉ូដែល​រួច​មក​ហើយ​​មាន​ដូច​ជា​ Power Beats 2, Solo2 និង​ Studio ជា​ដើម។ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៤​ក្រុមហ៊ុន​ Apple ក៏​បាន​ណែនាំ​អំពី​ Mfi Program ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដទៃ​ផលិត​កាស​មាន​ខ្សែ​ដែល​អាច​ប្រើ​ប្រាស់​ជា​មួយ​នឹង​រន្ធ​ Lighting បាន។

 

​ វិបសាយ​ជប៉ុន​ Mac Otakara ធ្លាប់​បាន​ឲ្យ​ដឹង​ដែរ​ថា​​រន្ធ​ Lighting ដែល​មាន​លើ​ iPhone ជំនាន់​ថ្មី​នឹង​មាន​បំពាក់​មុខងារ​បម្លែង​ DAC ​សម្រាប់​ឲ្យ​កាស​​ទំហំ​ ៣,៥​ម.ម​ អាច​ប្រើ​ប្រាស់​ជា​មួយ​រន្ធ​ Lighting បាន​ប្រសិន​បើ​មាន​ខ្សែ​សម្រាប់​ត។

 

ខ្សែ​សង្វាក់​ផលិតកម្ម​​ចិន​បញ្ជាក់​ជា​ថ្មី​ថា​ iPhone 7 មិន​មាន​រន្ធ​​ដោត​កាស​ទេ

 

យ៉ាង​ណា​ក្ដី​ពាក្យ​ចចាមអារ៉ាម​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​នៅ​មិន​​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​នៅ​ឡើយ​នោះ​ទេ​ ប៉ុន្តែ​ភាគ​ច្រើន​ពាក្យ​ចចាមអារ៉ាម​ដែល​គេ​ផ្សព្វផ្សាយ​ទាក់​ទង​នឹង​ iPhone ជំនាន់​ថ្មី​ច្រើន​តែ​ក្លាយ​ជា​ការ​ពិត៕​

 

​​​​​​​​​​​​​​​តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​បើ​ iPhone 7 ពិត​ជា​មិន​មាន​រន្ធ​សម្រាប់​ដោត​កាស​ទំហំ ​៣,៥​ម.ម ​មែន​នោះ?
​​​​​
​​​​​​​
ចុច​អាន៖ iPhone 7 ​អាច​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​២៥៦GB​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​​​​