GR5, GR6, Y6 Pro ៣ ស៊េរី​​យក​ទៅ​ប្រកួត​​ប្រជែង​ទូរសព្ទ​មួយ​ទឹក​ពី​កូរ៉េ

GR5, GR6, Y6 Pro ៣ ស៊េរី​​យក​ទៅ​ប្រកួត​​ប្រជែង​ទូរសព្ទ​មួយ​ទឹក​ពី​កូរ៉េ

​ផ្តោត​លើ​តម្លៃ​និង​បច្ចេកវិទ្យា​ និង​គោលដៅ​ទាញ​ប្រជាប្រិយភាព​ពី​ទូរសព្ទ​មួយ​ទឹក​ពី​កូរ៉េ ក្រុមហ៊ុន Huawei ថ្មី​ៗ​នេះ​បាន​​ណែនាំ​ទូរសព្ទ​ស៊េរី​ថ្មី ៣ ​ម៉ូដែល​ដែល​គ្រោង​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​ខែ​មករា​នេះ ​ដើម្បី​​ទាក់ទាញ​ការ​គាំទ្រ​ពី​អតិថិជន។

 

GR5, GR6, Y6 Pro ៣ ស៊េរី​​យក​ទៅ​ប្រកួត​​ប្រជែង​ទូរសព្ទ​មួយ​ទឹក​ពី​កូរ៉េ

 

លោក អែម យុទ្ធូ ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​ប្រាប់​ថា ទីផ្សារ​ទូរសព្ទ​មួយ​ទឹក​នៅ​តែ​មាន​ចំនួន​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តួយ៉ាង​ទូរសព្ទ​មួយ​ទឹក​ពី​កូរ៉េ កំពុង​មាន​ប្រជាប្រិយភាព​និង​ពេញនិយម​ពី​ទីផ្សារ​ប្រើប្រាស់ ដោយសារ​​អតិថិជន​មួយ​ចំនួន​ឲ្យ​តម្លៃ​លើ​ទូរសព្ទ​​មួយ​ទឹក​ដែល​​ត្រូវ​នាំ​ចូល​ពី​កូរ៉េ​ថា​មាន​គុណភាព​ល្អ​និង​តម្លៃ​សមរម្យ។

 

យ៉ាង​ណា​លោក​ថា នា​អំឡុង​ខែ​មករា​​ឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន​នឹង​បញ្ចេញ​លក់​ទូរសព្ទ​ស៊េរី​ថ្មី ៣ ម៉ូដែល​ដែល​រចនា​ឡើង​យ៉ាង​ពិសេស​​ផ្តោត​ទាំង​គុណភាព​និង​តម្លៃ​ដើម្បី​​អាច​ប្រជែង​ទូរសព្ទ​មួយ​ទឹក​នាំ​ចូល​ពី​ប្រទេស​កូរ៉េ ដែល​អតិថិជន​អាច​ពិចារណា​និង​សាកល្បង​ទិញ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ។

 

ស្មាតហ្វូន ដែល​ក្រុមហ៊ុន Huawei នឹង​បញ្ចេញ​លក់​ក្នុង​អំឡុង​ខែ​មករា​នេះ​ដើម្បី​ប្រជែង​ទូរសព្ទ​មួយ​ទឹក​របស់​កូរ៉េ​មាន​ Huawei GR5, Huawei GR3, និង Huawei Y6 Pro។

 

លក្ខណៈ​សម្បត្តិ​ស៊េរី​ថ្មី​ទាំង ០៣៖

 

@ Huawei GR5

 

អេក្រង់​ទំហំ 5.5 FHD កាមេរ៉ា​ក្រោយ 13MP  កាមេរ៉ា​មុខ 5MP អង្គ​ចងចាំ 2GB RAM  16GB ROM ថាមពល​ថ្ម 3000 mAh ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 Lollipop  ស៊ីម​ពីរ អាច​ប្រើបណ្ដាញ 4G LTE​បាន។ លក្ខណៈ ពិសេសរបស់ GR5 អាច​ប្រើ​ក្រយ៉ៅ​ដៃ​បញ្ជា​ថតរូប ឬ back to menu ឬ scroll ដើម្បី​ជ្រើសរើស shortcut។ Huawei GR5 តួង​ស្រោប​ដោយ​លោហៈ​ធាតុ​រឹង​មាំ ឯ​តម្លៃ​ប្រហែល $259។

 

@ Huawei GR3

 

អេក្រង់​ទំហំ 5.0 HD កាមេរ៉ា​ក្រោយ 13MP កាមេរ៉ា​មុខ 5MP អង្គ​ចងចាំ 2GB RAM  16GB ROM ថាមពល​ថ្ម 2200 mAh ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 ។ GR3 តួ​ស្រោប​លោហធាតុ មាន​បណ្ដាញ 4G និង​ប្រើ​បាន​ស៊ីម​ពីរ តម្លៃ​ប្រហែល $189។

 

@ Huawei Y6 Pro

 

អេក្រង់​ទំហំ 5.0 HD កាមេរ៉ា​ក្រោយ 13MP  កាមេរ៉ា​មុខ 5MP អង្គ​ចងចាំ 2GB RAM  16GB ROM ថាមពល​ថ្ម 4000 mAh ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 Lollipop តម្លៃ ប្រហែល $159 ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា