ប្រើរូបមន្ត​មួយនេះ អាចកម្ចាត់ស្លាកស្លាម​នៅលើ​ផ្ទៃមុខ​ក្នុងពេលដ៏ខ្លី

ជាទូទៅ ស្លាកស្នាម​អាចត្រូវបានបន្សល់ទុក​ដោយសារ ការរងរបួស, ការរលាកស្បែក ឬការវះកាត់​ជាដើម។ បញ្ហាសម្រស់​មួយនេះ មិន​មែន​គ្មាន​វិធីដោះស្រាយ​នោះទេ ប្រិយមិត្ត​អាចប្រើប្រាស់ឱសថធម្មជាតិដោយខ្លួនឯងបាន។​​
 
ប្រើរូបមន្ត​មួយនេះ អាចកម្ចាត់ស្លាកស្លាម​នៅលើ​ផ្ទៃមុខ​ក្នុងពេលដ៏ខ្លី
ប៉ុន្តែដំណើរការ​ព្យាលបាលនេះ លុះត្រាតែអ្នក​ត្រូវការ​ចំណាយកម្លាំង និងពេលវេលាបន្តិច ហើយក៏ត្រូវ​មានការព្យាយាមផងដែរ ទើបទទួលបាន​លទ្ធផល​ដូចអ្វីដែល​រំពឹងទុក។ ថ្ងៃនេះ​ មង្គលការ សូមធ្វើការ​ណែនាំ​អ្នក​វិធីធ្វើក្រែម​ដ៏ល្អ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការលុបបំបាត់​ស្លាកស្នាម​ក្នុងរយៈ​ពេលខ្លីតែ ២សប្ដាហ៍​ប៉ុណ្ណោះ!
គឿងផ្សំ៖
- ប្រេង​អូលីវ ១/៤ នៃកូនពែង
- ទឹកឃ្មុំ​ធម្មជាតិ ១ ស្លាបព្រាបាយ
- បឺរ ឬ​ផ្លែកាកាវ ១/៤ ក្នុងមួយស្លាបព្រា
- ប្រេងផ្កាឡាវេនឌ័រ ៣-៤ ដំណក់
សេចក្ដីណែនាំ៖
ជំហ៊ានដំបូង​អ្នកត្រូវលាយ​បឺរជាមួយទឹក​ក្ដៅឧណ្ឌៗ​បន្តិច ដើម្បីឲ្យ​វារលាយ ហើយបន្ថែម​ប្រេងអូលីវ​ចូលកូរវាឲ្យ​សព្វ។ បន្ទាប់​មកបន្ថែម​ទឹកឃ្មុំ ១ ស្លាប​ព្រា និង​បណ្ដក់​ប្រេង​ផ្កាឡាវេនឌ័រ ៣-៤ ដំណក់​ពីលើល្បាយ​នេះ រួចកូរ​វាឲ្យសព្វស្មើសាច់​ម្ដងទៀត។ អ្នកត្រូវរក្សា​ទុកល្បាយ​នេះឲ្យចុះ​ត្រជាក់​បន្តិច ហើយដាក់​វានៅក្នុង​ទូរទឹកកកក្នុងរយៈ​ពេល ១៥-២០​ នាទី។ 
ការ​ប្រើប្រាស់៖
អនុវត្ត​គ្រែមនេះ នៅលើស្លាកស្នាមរៀងរាល់​ពេលព្រឹក និង​ពេលល្ងាច។ អ្នកនឹង​ទទួល​បានលទ្ធផល​ដ៏គួរឲ្យភ្ញាក់ផ្អើល​ជាក់ជា​មិនខាន លើសពីនេះ​ទៅទៀត ក្រៅ​ពីក្លិន​ក្រអូប​ដ៏អស្ចារ្យ វាក៏បាន​ផ្ដល់សារធាតុចិញ្ចឹម​ជាច្រើនដល់​ស្បែក​របស់អ្នក ក្នុងការ​ជួយផ្ដល់​នូវសំណើម​ដល់ស្បែក និងសភ្លឺរលោង​បំបាត់ស្នាម​ថែមទៀត​ផង៕
ដោយ៖ Brugn
ប្រភព៖ spiritofbuddhism

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រើរូបមន្ត​មួយនេះ អាចកម្ចាត់ស្លាកស្លាម​នៅលើ​ផ្ទៃមុខ​ក្នុងពេលដ៏ខ្លី