ក្រុម​សកម្មប្រយុទ្ធ​៦១​នាក់​ត្រូវ​កងទ័ព​អេ​ហ្ស៊ី​នៅ​ខេត្ត​ស៊ី​ណៃ​

​អេ​ហ្ស៊ី​ប​៖​យោធា​អេ​ហ្ស៊ី​បាន​ស្លាម​ប់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​៦១​នាក់ និង​១០​នាក់​ផ្សេងទៀត​ត្រូវបាន ចាប់ខ្លួន និង​បំផ្លាញ​គ្រឿងផ្ទុះ រួមទាំង​ថ្នាំញៀន​ជាង​៨០​តោន​ក្នុង​សកម្មភាព​យោធា​នៅ​ភាគ​ខាងជើង ខេត្ត​ស៊ី​ណៃ ប្រទេស​អេ​ហ្ស៊ី​ប​។

​បើតាម​យោធា​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់ថា ប្រទេស​អេ​ហ្ស៊ី​ទទួលរង​ការវាយប្រហារ​អំពើ​ភេរវកម្ម​ជា​បន្តបន្ទាប់ ហើយ​បានសម្លាប់​មនុស្ស​ទាហាន​អេ​ហ្ស៊ី​ប​ជាច្រើន​នាក់ បន្ទាប់ពី​កងទ័ព​បណ្ដេញចេញ​អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក​Mohamed Morsi កាលពី​ខែកក្កដា ឆ្នាំ​២០១៣​។​

​គួរ​បញ្ជាក់ថា យោធា​អេ​ហ្ស៊ី​ប​ចាប់​ផ្ដើមធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ភេរវកម្ម ទ្រង់ទ្រាយ​ធំ​រយៈ​២​ថ្ងៃ នៅ​ភាគ​ខាងជើង​ខេត្ត​ស៊ី​ណៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៣​មករា​៕

ក្រុម​សកម្មប្រយុទ្ធ​៦១​នាក់​ត្រូវ​កងទ័ព​អេ​ហ្ស៊ី​នៅ​ខេត្ត​ស៊ី​ណៃ​