លោក Martinez ចង់​បញ្ចប់​ការ​មិន​ឈ្នះ​ពាន​របស់ Everton ក្នុង​ពេល​ជួប Man City

វា​មាន​រយៈ​ពេល​២០​​ឆ្នាំ​មក​ហើយ បើ​គិត​​ចាប់​តាំង​ពី Everton បាន​​ឈ្នះ​ពាន​ចុង​ក្រោយ ហើយ​លោក Roberto Martinez បាន​និយាយ​ថា ការ​ឈ្នះ​ពាន​មួយ​ទៀត​ហាក់​ដូច​ជា​យូរ​ពេក​​ហើយ ខណៈ​ដែល​ក្រុម​របស់​លោក​ត្រៀម​សម្រាប់​ការ​ប្រកួត League Cup វគ្គ​ពាក់​កណ្តាល់​ផ្តាច់​ព្រ័ត្រ ជើង​ទី​១​នៅ​​រាត្រី​នេះ​ជា​មួយ​នឹង​ក្រុម Manchester City។

man-cityFA Cup កាល​ពី​​ឆ្នាំ​១៩៩៥ គឺ​ជា​ពាន​​ចុង​ក្រោយ​ដែល​​ត្រូវ​បាន​នាំ​​ទៅ​កាន់​កីឡ​ដ្ឋាន Goodison Park ខណៈ​ដែល​អំឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៨០ ពួក​គេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់លីក​ចំនួន​២​ និង​ពាន FA Cup មួយ​ទៀត​ក្នុង​ឆ្នាំ​១៩៨៤​​ ​ដែរ​។ នោះ​ក៏​ជា​ឆ្នាំ​ដែល Everton បាន​រង​បរា​ជ័យ​ក្នុង​ការ​ការ​ប្រកួត​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ ផង​ដែរ ដោយ​ចាញ់ Liverpool ១-០ ក្នុង​ការ​ប្រកួត​ម្តង​ទៀត​។ ត្រឹម​តែ​រយៈ​ពេល​១​លើកគត់ក្នុង​រយៈ​ពេល​កាលពី​៧​​ឆ្នាំ​មុន ក្រុម Everton បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​ពាន League Cup ប៉ុន្តេ បច្ចុប្បន្ន ពួកគេនៅ​សល់​ការ​ប្រកួត​ត្រឹម​តែ​២​ជើង​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ជាមួយ​នឹង​ក្រុម Man City មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនៅ​កីឡ​ដ្ឋាន Wembley ដើម្បី​ជួប​ជា​មួយនឹងក្រុម Liverpool ឬ​​ក៏​​ក្រុម Stoke​។ ក្រុម​របស់​លោក Martinez បាន​ឈាន​ទៅ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ​នៃ​យុទ្ធ​នាការ​នេះ​ជាលើក​ទី​១​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​២០០៨ ហើយ​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Everton រូប​នេះ​បាន​​​ប្តេជ្ញា​ថា នឹង​បញ្ចប់​ការ​មិន​​ឈ្នះ​ពាន​​របស់​ក្រុម​។ លោក Martinez បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា យើង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​មាន​ក្រុម​មួយ​ដែល​​ធ្វើ​ឲ្យ​យើង​រំភើប​។ ខ្ញុំ​ពិត​ជា​​ជឿ​ជាក់ យើងមិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​​នាំ​យក​ពាន​ទៅកាន់​ក្លិប​កីឡា​បាល់​​ទាត់​របស់​យើង​​ឡើយ​»​។ Everton កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១១​ក្នុងក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​​លទ្ធ​ផលស្មើ ១-១ ក្នុង​ផ្ទះខ្លួន​ឯង​​​នៅពេល​ជួប​ក្រុម Tottenham កាល​ពី​ថ្ងៃ​​អាទិត្យ​។ ជា​មួយ​គ្នា​នេះ Man City កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣ និង​ទើប​តែ​បាន​កត់​ត្រា​ជ័យ​ជម្នះ​នៅក្រៅ​ដី​ក្នុង​លទ្ធ​ផល ២-១ ជា​លើក​ទី​១​ក្នុង​រដូវកាល​នេះ​នៅពេល​ជួប​ក្រុម Watford កាល​ពី​ថ្ងៃ​សៅរ៍​។ ការ​ប្រកួត​នៅ​រាត្រីនេះ​នឹង​ចាប់​ផ្តើមនៅម៉ោង​៣ទៀប​ភ្លឺ​៕

ការ​ជួបគ្នា​បីលើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ
23.08.15 Everton 0-2 Manchester City
10.01.15 Everton 1-1 Manchester City
07.12.14 Manchester City 1-0 Everton