ខេត្តកំពតប្រារព្ធពិធី អបអរសាទរ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា

កំពត៖ នាព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ នៅទីលានស្រះឈូកចាស់ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត បានរៀបចំពិធី ប្រារព្ធទិវា អបអរសាទរខួបលើកទី៣៧ នៃទីវាថ្ងៃជ័យជំនះ ៧មករា (៧ មករា ១៩៧៩~៧ មករា ២០១៦)។ អញ្ជើញចូលរួមជាអធិបតី ដោយលោក ខូយ ឃុនហ៊ួរ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពត និងក្រុមប្រឹក្សាខេត្ត តុលាការ មន្ត្រីរាជការក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៧ពាន់នាក់។

លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ បានឡើងចាប់អារម្មណ៍ នូវសន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។

គួររំលឹកថា ថ្តៃ៧ ខែមករា មករា ឆ្នាំ១៩៧៩ ជាថ្ងៃយកជ័យជំនះ លើរបរប្រល័យពូជសាសន៍ ដ៏សែនយង់ឃ្នង ព្រៃផ្សៃ ប៉ុល ពត ដែលបានសម្លាប់រង្គាលប្រជាជនឯង អស់ជាង៣លាននាក់ ក្នុងចន្លោះ ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដូច្នេះហើយទើប្រជាជាតិ និងប្រជាជនកម្ពុជាភាគច្រើន ជារៀងរាល់ឆ្នាំ តែងតែរំលឹងខួប ដើម្បីចងចាំជានិច្ច ដោយមិនអាចបំភ្លេច នូវភាពល្វីងជូរចត់ ដែលបានរំលងទៅ អស់ជាង៣០ឆ្នាំមកនេះ។នៅថ្ងៃ៧មករា ប្រជាជាតិ ទាំងមូល តែងតែជួបជុំគ្នា ដើម្បីរៀបចំរំលឹកខួប និងចងចាំជានិច្ច នូវគុណូបការៈ ដ៏ថ្លៃថ្លាបំផុត របស់បុព្វបុរស និងវរៈយុទ្ធជន និងយុទ្ធនារី ស្នេហាជាតិគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានពលីកម្ម គ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ និងប្រជាជនឲ្យស្ថិតស្ថេរ គង់វង្សរហូតមកដល់ស្វថ្ងៃនេះ៕

ខេត្តកំពតប្រារព្ធពិធី អបអរសាទរ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា

ខេត្តកំពតប្រារព្ធពិធី អបអរសាទរ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា

ខេត្តកំពតប្រារព្ធពិធី អបអរសាទរ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា