ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កោះរ៉ុង បានដាក់កម្លាំងចុះពិនិត្យស្រាវជ្រាវ ក៏ប្រទះឃើញមុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទ ក្រោយទទួលបានពាក្យបណ្ដឹងពីបុរសម្នាក់ កាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។

កម្លាំងនគរបាលប៉ុស្តិ៍ កោះរ៉ុងបានឲ្យដឹងថា ក្រោយទទួលបានពាក្យ បណ្ដឹងពីជនរងគ្រោះភា្លម កម្លាំងនគរបាលបានដាក់កម្លាំងចុះពិនិត្យ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យ ឈ្មោះ រ៉ា សុថាវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ កំពុងដើរចេញពីបន្ទប់ទឹក ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិកោះតូច សង្កាត់កោះរ៉ុង បានធ្វើការឃាត់ខ្លួនតែម្ដង។

កម្លាំងនគរបាល បានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ទ្រី ហ័រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានបាត់សម្ភារៈមួយចំនួន រួមមាន ទូរស័ព្ទ SAMSUNG ពណ៌ស ចំនួន១គ្រឿង និងទូរស័ព្ទ iPhone 5s ពណ៌ស ចំនួន១គ្រឿង នៅចំនុចក្នុងផ្ទះរបស់ដើមបណ្តឹង។

សូមបញ្ជាក់ថា កំលាំងនគរបាលប៉ុស្តិ៍ បាននាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍ដើម្បីសួរនាំ ជនសង្ស័យក៏បានសារភាព រួចនាំនគរបាលប៉ុស្តិ៍ ទៅយកសម្ភារៈដែលបានលួច ។ ហើយជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការក្រុង ដើម្បីចាត់ការបន្តតាមនិតិវិធី។

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទ

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទ