ចែកអត្តសញ្ញាណប័ណ្ណ គំរូថ្មីជូន ពលរដ្ឋ១៣៣៥នាក់ នៅឃុំលើកដែក ដល់ផ្ទះ

កណ្តាល៖ អត្តសញ្ញាណប័ណ្ណគំរូថ្មី គឺមានសារសំខាន់ច្រើនយ៉ាង សម្រាប់ប្រជាពលរដ្ឋយក ទៅប្រើប្រាស់ នេះបើតាមលោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បាននិយាយប្រាប់ប្រជាពលរដ្ឋ ខណៈលោកចុះទៅចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅតាមផ្ទះ កាលពីថ្ងៃទី៥ខែមករា ឆ្នាំ២០១៦នៅក្នុងឃុំ លើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

លោកអធិការបានបន្តថា ប្រជាពលរដ្ឋដែលមកទទួល អត្តសញ្ញាណប័ណ្ណនាពេលនេះ មកពីភូមិចំនួន១៥ នៅក្នុងឃុំលើកដែក មានចំនួន ១៣៣៥នាក់ ដូច្នេះអត្តសញ្ញាណប័ណ្ណ ដែលត្រូវចែកជូនប្រជាពលរដ្ឋ គឺស្មើនឹង ១៣៣៥សន្លឹក ហើយអត្តសញ្ញាណប័ណ្ណនេះ គឺជាអត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលមានសារៈ សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ យកទៅប្រើប្រាស់ជា ប្រយោជន៍ផ្សេងដោយ ផ្ទាល់របស់ពួកគាត់។

លោកបានបន្តថា អត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ មានសារៈសំខាន់និង ងាយស្រួលក្នុងរក អត្តសញ្ញាណផ្ទាល់ខ្លួន ដោយសារអត្តសញ្ញាណប័ណ្ណ គំរូថ្មីនេះ មានភ្ជាប់ទៅដោយមេម៉រី បង្កប់នៅក្នុងអត្តសញ្ញាណប័ណ្ណ វាផ្ទុកទិន្នន័យសម្រាប់សំគាល់សញ្ញាណ របស់យើងម្នាក់មិនបាច់ ធ្វើការស្រាវជ្រាវគ្រាន់តែយកវា ទៅដាក់បញ្ជូលជាមួយកុំព្យូទ័រ គឺវានឹងបង្ហាញអត្តសញ្ញាណ របស់យើងភ្លាម ដូច្នេះហើយបន្ទាប់ពីបងប្អូន ទទួលអត្តសញ្ញាណប័ណ្ណនេះទៅ សូមឲ្យបងប្អូន យកទៅរក្សាទុកឲ្យបាន គង់វង្សកុំឲ្យបាត់បង់ និងខូចខាតជាយថាហេតុ ណាមួយ ប៉ុន្តែបើសិនជាវាខូចខាតឬក៏ ជ្រុះបាត់បង់ដោយប្រការណាមួយនោះ សូម បងប្អូនត្រូវប្រញាប់រាយការ ជូនអាជ្ញាធរមូលដ្ឋាន ឬក៏ទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលក្បែរលំនៅ ដ្ឋានរបស់បងប្អូន ចៀសវាងជនខិលខូចឆ្លៀត ឱកាសយកទៅប្រើប្រាស់ធ្វើឲ្យមានបញ្ហាដល់បងប្អូន៕

ចែកអត្តសញ្ញាណប័ណ្ណ គំរូថ្មីជូន ពលរដ្ឋ១៣៣៥នាក់ នៅឃុំលើកដែក ដល់ផ្ទះ

ចែកអត្តសញ្ញាណប័ណ្ណ គំរូថ្មីជូន ពលរដ្ឋ១៣៣៥នាក់ នៅឃុំលើកដែក ដល់ផ្ទះ

ចែកអត្តសញ្ញាណប័ណ្ណ គំរូថ្មីជូន ពលរដ្ឋ១៣៣៥នាក់ នៅឃុំលើកដែក ដល់ផ្ទះ