​កាសែត​ពិសេស “​ប្រទេស​ចិន – ខេត្ត​យូ​ន​ណាន​” បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ប្រទេស​ឡាវ​

ភ្នំពេញ: ម្សិលមិញ​នេះ កាសែត​ពិសេស​ភាសា​អង់គ្លេស «​ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​» ដែល​បង្កើត​រួមគ្នា ដោយ​ក្រុម​កាសែត «​យូ​ន​ណាន​ដេលី​» ប្រទេស​ចិន និង​កាសែត «​វៀង​ច័ន្ទ ថែម​ស៍ » ប្រទេស​ឡាវ បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។

​តាម​ព័ត៌មាន​ថា ក្រុម​កាសែត «​យូ​ន​ណាន​ដេលី​» នៃ​ខេត្ត​យូ​ន​ណាន គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ទីមួយ ដែល​បាន​សហការ ក្នុងការ​បង្កើត​កាសែត នៅ​ប្រទេស​ឡាវ​។​

​ប្រធានបទ​នៃ «​ប្រទេស​ចិន​-​ខេត្ត​យូ​ន​ណាន​» នេះ​គឺ​៖
-​ធ្វើ​របាយការណ៍ អំពី​ស្ថានភាព​ថ្មី និង​វិធានការ​ថ្មី នៃ​ការអភិវឌ្ឍ នៃ​ខេត្ត​យូ​ន​ណាន​។​
-​ធ្វើ​របាយការណ៍ អំពី​វិធានការ​នយោបាយ និង​ផល​នៃ​ការការពារ និង​កែសម្រួល​ជីវភាព​រស់នៅ នៃ​ខេត្ត​យូ​ន​ណាន​។​
-​ធ្វើ​របាយការណ៍ អំពី​ភាព​សាមគ្គី​គ្នា នៃ​ជនជាតិ​ទាំងអស់ និង​ជីវភាព​រស់នៅ ដ៏​សុខដុម នៅតាម​តំបន់​ព្រំដែន នៃ​ខេត្ត​យូ​ន​ណាន​។​
-​ធ្វើ​របាយការណ៍ អំពី​ស្នាដៃ​នៃ​ខេត្ត​យូ​ន​ណាន នៅលើ​វិស័យ​ការកសាង​អេកូ​-​បរិស្ថាន​។​

​ដើម្បី​បង្ហាញ​រូបរាង​ដ៏​ល្អ ប្រកបដោយ​មិត្តភាព ភាពជិតស្និទ្ធ និង​ការបើកចំហ នៃ​ខេត្ត​យូ​ន​ណាន អោយ​ប្រជាជន​ឡាវ ធ្វើអោយ​ប្រជាជន​ឡាវ មានការ​យល់ដឹង កាន់តែ​ជ្រៅជ្រះ និង​កាន់តែ​ទូលំទូលាយ ចំពោះ​ខេត្ត​យូ​ន​ណាន និង​ផ្តល់ព័ត៌មាន អំពី​ការដាក់​វិនិយោគ ទេសចរណ៍ និង​ការ​ទស្សនា​ផ្លាស់ប្តូរ​គ្នា នៃ​ខេត្ត​យូ​ន​ណាន អោយ​គ្រប់​មជ្ឈដ្ឋាន នៃ​ប្រទេស​ឡាវ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រួមគ្នា នៃ​សេដ្ឋកិច្ច និង​សង្គម របស់​ប្រទេស​ឡាវ និង​ខេត្ត​យូ​ន​ណាន​។​

​តាម​របាយការណ៍​ថា ក្រុម​កាសែត «​យូ​ន​ណាន​ដេលី​» មាន​ប្រវត្តិសាស្ត្រ ជាង​១៩​ឆ្នាំ​ហើយ ក្នុងការ​ផ្សព្វផ្សាយ ជា​លក្ខណៈ​អន្តរជាតិ ហើយ​មានការ​សហការ​ជាមួយ ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស និង​កម្ពុជា ជាដើម ។ បច្ចុប្បន្ននេះ ក្រុម​កាសែត «​យូ​ន​ណាន​ដេលី​» កំពុង​កសាង​មជ្ឈមណ្ឌល ជា​វិទ្យុសកម្ម​ខាង​ព័ត៌មាន ដែល​ប្រឈម​អាស៊ី​ខាងត្បូង និង​អាស៊ី​អ​គ្នេ​យ៍​។

​ដោយឡែក «​វៀង​ច័ន្ទ ថែម​ស៍ » គឺជា​កាសែត​ភាសា​អង់គ្លេស ប្រចាំថ្ងៃ​ធំជាងគេ នៃ​ប្រទេស​ឡាវ គឺ​បង្កើតឡើង នៅ​ឆ្នាំ​១៩៩៤ ក្រោម​ការអនុម័ត​ពី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ប្រទេស​ឡាវ​។ កាសែត​នេះ ត្រូវ​បោះផ្សាយ ៦ ច្បាប់ ក្នុង​រាល់​អាទិត្យ​។ ក្រៅពីនេះទៀត «​វៀង​ច័ន្ទ ថែម​ស៍ » នៅ​ផ្តល់ព័ត៌មាន​តាម​អ៊ិន​ធើ​ណែ​ត ហើយ​មាន​សេវាកម្ម តាម​ទូរស័ព្ទដៃ​ទៀត​៕V/S

​កាសែត​ពិសេស "​ប្រទេស​ចិន - ខេត្ត​យូ​ន​ណាន​" បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ប្រទេស​ឡាវ​