ឆក់​កាបូប​បានសម្រេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន ដាក់​ម៉ា​ចាស់ដៃ​

ភ្នំពេញ: ជនសង្ស័យ​២​នាក់ ក្នុងចំណោម​៤​នាក់ បាន​ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់បានសម្រេច​តែ​រត់​មិន​រួច​ត្រូវ​ប្រជាពលរដ្ឋ នាំគ្នា​ដេញ​និង​ព័ទ្ធចាប់​បាននាំគ្នា​ព្រួត​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ហេតុការណ៍​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច តែ​សំណាង​មិនល្អ​នេះ​បានកើតឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៥ ខែមករា​ឆ្នាំ​២០១៦ ប្រព្រឹត្ត​នៅ​ចំណុចមុខ​សាលា​មេ​តេ​យ្យ​ទួលគោក ផ្លូវ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ម៉េង សុខ​កុសល អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅផ្ទះ​លេខ​៧២​ផ្លូវ​៥១៤ ក្រុម​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល​គោក​។ ២-​ឈ្មោះ ទាវ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំលេខ ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​ឡើយ ក្រោយពី​ឃាត់ខ្លួន​ចាប់យក​វត្ថុតាង​ដែលជា​សម្ភារៈ​របស់​ជន​រងគ្រោះ​៖​កង់ដៃ ពណ៍​ទង់ដែង ចំនួន​២-​ម៉ូតូ របស់​ជនសង្ស័យ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​1BM5728​ភ្នំពេញ ។​

​មុនពេល​កើតហេតុ​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ទើប​ចេញពីផ្ទះ​នៅ​ផ្លូវ៥១៤ ក្បែរ​អង់​តែ​ន​ទួលគោក ដោយ​ជិះ​មកដល់ ស្តុ​បរ​តនៈ​ស្រី​ម៉ៅ​ស្រាប់​តែ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ស្ពាយ​កាបូប ពួកវា​ក៏​ជិះ​ទៅ​ក្បែរ​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូបតែម្តង​។

​ក្រោយពី​ឆក់​កាបូប​បានសម្រេច​ហើយ​ពួកវា​ក៏​នាំគ្នា​ជិះ​គេចខ្លួន តែ​សំណាង​មិនល្អដោយ​ជនរងគ្រោះ និង អ្នកធ្វើដំណើរ​ឃើញ​ហេតុការណ៍​នាំគ្នា​ដេញតាម ​ធ្វើ​ឲ្យ​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​៤​នាក់​ដួល​ម៉ូតូ ហើយ​ត្រូវ​ប្រជាពលរដ្ឋចាប់បាន​នាំគ្នា​វាយ​តែម្តង​។ ចំណែក​បក្សពួក​វាពីរ​នាក់​ទៀត​រត់គេចខ្លួន​បាត់​៕R​

ឆក់​កាបូប​បានសម្រេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន ដាក់​ម៉ា​ចាស់ដៃ​

ឆក់​កាបូប​បានសម្រេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន ដាក់​ម៉ា​ចាស់ដៃ​