ស្លាប់​១០ របួសធ្ងន់​ស្រាល​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៥​មករា ២០១៦

ភ្នំពេញ: យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​១០​នាក់​បាន​ស្លាប់  ( ស្រី ០៣​នាក់ ) របួសធ្ងន់ ១១នាក់ (​ស្រី ០២​នាក់​) របួសស្រាល ០២​នាក់ ( ស្រី ០១​នាក់ ) និង​មិន​ពាក់មួក​ពេលគ្រោះថ្នាក់​មាន ១៥​នាក់ (​យប់ ១០​នាក់​)​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៥ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ទូទាំងប្រទេស​ចំនួន ១២​លើក ( យប់ ០៥​លើក ) ។ នេះបើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង និង​រថយន្ត​ធុន​ធំ ៦​គ្រឿង​។​

​របាយ​ការ​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖ល្មើស​ល្បឿន ៤​លើក មិន​គោរព​សិទ្ធ ៤​លើក ស្រវឹង ២​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និងបត់​គ្រោះថ្នាក់ ១​លើក​ផងដែរ​។​

​ដោយឡែក​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៥៦៤៣​គ្រឿង បានធ្វើ​ការអប់រំ​មាន២៨៧៧​គ្រឿង និង​ពិន័យ​សរុប ២៧៦៦​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន ១៣១គ្រឿង​៕R​

ស្លាប់​១០ របួសធ្ងន់​ស្រាល​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៥​មករា ២០១៦

ស្លាប់​១០ របួសធ្ងន់​ស្រាល​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៥​មករា ២០១៦