​ប្រាក់ សុវណ្ណារ៉ា ​សរសើរ Booysen ​ថា​ មុត​ល្អ ​ស៊ុត​ច្បាស់ ​រត់​ក៏​លឿន

​ប្រាក់ សុវណ្ណារ៉ា ​សរសើរ Booysen ​ថា​ មុត​ល្អ ​ស៊ុត​ច្បាស់ ​រត់​ក៏​លឿន

“Booysen Shane ​ជា​កីឡាករ​ល្អ ល្បឿន​លឿន ​មាន​កាយវិការ​រហ័សរហួន ​ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ គាត់ Finish ​បាន​ល្អ​ច្បាស់​កម្រ​ភ្លាត់”។ សម្ដី ប្រាក់ សុវណ្ណារ៉ា ​សរសើរ​កីឡាករ​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ដែល​ធ្លាប់​ចង់​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​កម្ពុជា ​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ Cambodian All Stars ​ត្រៀម​លេង​ជាមួយ​ក្រុម​ថៃ។

 

​ប្រាក់ សុវណ្ណារ៉ា ​សរសើរ Booysen ​ថា​ មុត​ល្អ ​ស៊ុត​ច្បាស់ ​រត់​ក៏​លឿន

 លោក ​ប្រាក់ សុវណ្ណារ៉ា 

 

លោក ​ប្រាក់ សុវណ្ណារ៉ា ​ដែល​រ៉ាប់រង​តួនាទី​ដឹក​នាំ​ក្រុម​កីឡាករ Cambodian All Stars ​(មាន​ទាំង​កីឡាករ​ខ្មែរ​និង​បរទេស) ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់ Sabay ​ថា Booysen ​ជា​កីឡាករ​បរទេស​ល្អ​ម្នាក់​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា។ ខណៈ​ដែល​រដូវ​កាល​ដំបូង​របស់​គេ​នៅ​ភ្នំពេញ​ក្រោន ក៏​បាន​ជួយ​ក្លិប​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​និង​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម​ទៀត​ផង។

 

Booysen Shane អតីត​ខ្សែ​ប្រយុទ្ធ​លេង​​នៅ​ប្រទេ​ស​ថៃ​ ​សប្បាយ​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ដឹង​ថា​ ខ្លួន​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ថៃ SCG Muangthong United ​នៅ​ថ្ងៃ​ទី​​១៦ ខែ​មករា ឆ្នាំ​២០១៦ ​និង​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ ប្រកួត​ជា​មួយ​ក្រុម Buriram United ។

 

​បច្ចុប្បន្ន​នេះ រូបគេ​កំពុង​សម្រាក​លំហែ​កាយ​នៅ​ស្រុក​កំណើត​នៅ​ឡើយ មិន​ទាន់​បាន​ត្រលប់​មក​កម្ពុជា​វិញ​ទេ ដោយ​តាម​គម្រោង​នឹង​វិល​មក​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​នៅ​ថ្ងៃ​ទី​១១៕

 

​ប្រាក់ សុវណ្ណារ៉ា ​សរសើរ Booysen ​ថា​ មុត​ល្អ ​ស៊ុត​ច្បាស់ ​រត់​ក៏​លឿន

 

​ប្រាក់ សុវណ្ណារ៉ា ​សរសើរ Booysen ​ថា​ មុត​ល្អ ​ស៊ុត​ច្បាស់ ​រត់​ក៏​លឿន

 

​ប្រាក់ សុវណ្ណារ៉ា ​សរសើរ Booysen ​ថា​ មុត​ល្អ ​ស៊ុត​ច្បាស់ ​រត់​ក៏​លឿន

 

អត្ថបទ៖ មុន្នី រម្យ