លោក សម រង្ស៊ី បន្ត​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន និង​អធិបតេយ្យ​ជាតិ​

​នៅ​ថ្ងៃ​ពុធ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​បន្ត​លើកឡើង​ពី​បញ្ហា​ព្រំដែន និង​អធិបតេយ្យភាព​កម្ពុជា​ដែល​រង​ការរំលោភបំពាន និង​ឈ្លានពាន​ពី​ប្រទេសជិតខាង​។ ការលើកឡើង​នូវ​បញ្ហា​ព្រំដែន​ពី​សំណាក់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​ជា​បន្តបន្ទាប់​លើ​គណបក្សជំទាស់​ឲ្យ​បញ្ឈប់​ការរិះគន់​ពី​បញ្ហា​ព្រំដែន​។​

​យ៉ាងណាក្តី​នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា​យើង​បានដឹង​ខ្លះ​ហើយពី​ការបាត់បង់​ដែនដី​គោក​របស់​យើង ដោយសារ​យួន​បង្ខិត​បន្ទាត់​ព្រំដែន​ចូលមកក្នុង​ស្រុក​យើង​។ តែ​អ្វីដែល​បងប្អូន​ខ្មែរ​យើង​ខ្លះ​មិនទាន់បាន​ចាប់អារម្មណ៍ គឺ​ការបាត់បង់​ដែនសមុទ្រ​របស់​យើង ទាំង​ខាងលិច ទាំង​ខាងកើត ដោយសារ សន្ធិសញ្ញា​ព្រំដែន ដែល​រដ្ឋអំណាច​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា ជាមួយ​ប្រទេសជិតខាង ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៨០​។ ទាំង​ប្រទេស​វៀតណាម ទាំង​ប្រទេស​ថៃ បាន​ហែក​ដែនសមុទ្រ​ប្រទេស​កម្ពុជា មួយផ្នែកធំ ចែកគ្នា ហើយ​បាន​បិទ​ច្រក​ទឹក មិន​ឲ្យ​យើង​មាន​សិទ្ធិ​ចេញចូល​សមុទ្រ​អន្តរជាតិ​ដោយ​សេរី​។ លោក សម រង្ស៊ី បាន​ពន្យល់ថា ប្រទេស​ថៃ​បាន​យក​ដែនសមុទ្រ​យើង​ទំហំ ៣០០០០ គីឡូម៉ែត្រ​ក្រឡា ហើយ​ប្រទេស​វៀតណាម​ក៏បាន​យក​ដែនសមុទ្រ​យើង​ទំហំ ៣០០០០ គីឡូម៉ែត្រ​ក្រឡា​ដែរ​។ លើសពីនេះទៅទៀត ប្រទេស​វៀតណាម ចង់​ដណ្តើម​ពី​ប្រទេស​កម្ពុជា ដែនសមុទ្រ​របស់​យើង ទំហំ ១០០០០ គីឡូម៉ែត្រ​ក្រឡា​ថែមទៀត​ដែល​ស្ថិតនៅ​ចំ​ពីមុខ​ខេត្តកំពត និង​ខេត្ត​កែប​។​

គួរ​បញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ​លោក សម រង្ស៊ី បាន​បញ្ជាក់ដែរថា ការផ្តល់​សម្បទាន​ដី​ប្រមាណ ៤ ម៉ឺន​ហិកតា ក្នុង​ខេត្តរតនៈគិរី ឲ្យ​ទៅ​កងទ័ព​ប្រទេស​វៀតណាម ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាត្រា ៥៣ ចែង​ជាអាទិ៍​ថា ព្រះរាជាណាចក្រ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ទឹកដី​ប្រទេស​កម្ពុជា​ប្រមាណ ៤ ម៉ឺន​ហិកតា​នោះ ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ប្រទេស​វៀតណាម គឺ​ក្លាយទៅជា​តំបន់​យោធា​គ្រប់គ្រង​ដោយ​បរទេស​ហើយ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា កងទ័ព​ណា​ក៏មាន​ទាហាន​ប្រដាប់​ដោយ​អាវុធ និង​សម្ភារៈ​សឹក​ផ្សេងៗ​។ កងទ័ព​ណា ទៅ​ទីណា ក៏ត្រូវ​បោះទីតាំង​របស់ខ្លួន​នៅ​ទីនោះ​។ ទីតាំង​របស់​រាល់​កង​កម្លាំងប្រដាប់អាវុធ ហៅថា​មូលដ្ឋាន​សឹក ឬ​មូលដ្ឋាន​យោធា​។ ដូច្នេះ វត្តមាន​មូលដ្ឋាន​យោធា នៃ​កងទ័ព​វៀតណាម ក្នុង​ខេត្តរតនៈគិរី​នេះ ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

VOD-Samrainsy-150320-lakena-cnrp-news-001-2015-03-20-e1426893088609

10372072_1018223324901067_4119820418035211653_n 12419189_1020027161387350_3499844169738599454_o