Zinedine Zidane ៖ កុំយកខ្ញុំទៅប្រៀបធៀប Pep Guardiola

ក្រុងម៉ាឌ្រីដ៖ បន្ទាប់ពីលោក Rafael Benitez ត្រូវបានក្លឹបអធិរាជស Real Madird បណ្តេញចេញពីតំណែង កាលពីថ្ងៃចន្ទ កន្លងទៅ អតីតខ្សែបម្រើក្លឹប Real Madrid បានឡើងជំនួសតំណែង ។

ក្នុងការមកជំនួសតំណែងនេះ Zinedine Zidane បាននិយាយថា «កុំប្រៀបខ្ញុំទៅនឹង Pep Guardiola ធ្វើអ្វី ដែលវាខុសគ្នាឆ្ងាយណាស់» ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ។

អតីតកីឡាករល្បីល្បាញរបស់បារាំង អាយុ ៤៣ឆ្នាំរូបនេះ បាននិយាយថា«វាមិនគួរឡើយ ដែលយកខ្ញុំ ទៅប្រៀបធៀប ជាមួយនឹង Guardiola ដោយគាត់បានសម្រេចនូវអ្វីៗ ដែលមិនគួរឲ្យជឿ» ។

Zinedine Zidane បានបន្តថា «Guardiola បានធ្វើរឿងមួយមិនធ្លាប់មាន ដោយជួយឲ្យក្លឹបឈុតតូច ស្ថិតនៅផ្នែក B របស់ Barecelona ឈ្នះជាលើកដំបូង មុនឡើងកាន់កាប់តំណែង ជាគ្រូបង្វឹកឈុតធំ» ។

ក្រោមការគ្រប់គ្រងរបស់ Guardiola បានធ្វើឲ្យ Barcelona ឈ្នះពានរង្វាន់ ១៤ពានផ្សេងគ្នា ក្នុងរយៈពេល ០៤ឆ្នាំ ក្នុងនោះរួមមាន Champions League, La Liga និង Copa del Rey ក្នុងរដូវកាលដំបូង ដែលគាត់គ្រប់គ្រង។

ដោយឡែក Zidane ធ្លាប់ជួយឲ្យបារាំង លើកពានរង្វាន់ពិភពលោក នៅឆ្នាំ១៩៩៨ ហើយបច្ចុប្បន្នត្រឹមតែជាគ្រូបង្វឹក ឈុតតូច ផ្នែក B របស់ Real Madrid ។

ក្រោមការគ្រប់គ្រងរបស់ Zidane ក្លឹប អធិរាជស Real Madrid នឹងជួបក្លឹប Deportivo La Coruna នៅថ្ងៃសៅរ៍ខាងមុខ ធ្វើឡើងនៅពហុកីឡដ្ឋាន Bernabeu ។

លោក Zinedine Zidane បានបន្ថែមជាចុងក្រោយថា «លោក Guardiola គឺលោក Guardiola » ហើយអ្វីដែលខ្ញុំដែលត្រូវធ្វើគឺព្យាយាមតាមលទ្ធភាព ដែលអាចធ្វើបានដោយខ្លួនឯងប៉ុណ្ណោះ មិនអាចយកខ្ញុំទៅប្រៀបធៀបគាត់បានឡើយ វាខុសគ្នាឆ្ងាយណាស់ ៕

Zinedine Zidane ៖ កុំយកខ្ញុំទៅប្រៀបធៀប Pep Guardiola

Zinedine Zidane ៖ កុំយកខ្ញុំទៅប្រៀបធៀប Pep Guardiola

Zinedine Zidane ៖ កុំយកខ្ញុំទៅប្រៀបធៀប Pep Guardiola