ក្តៅៗ! រញ្ជួយ​ដី​ក្បែរ​​តំបន់​​សាក​ល្បង​ថាមពលនុយក្លេអ៊ែរ​ នៅ​កូរ៉េ​ខាង​ជើង


ក្តៅៗ! រញ្ជួយ​ដី​ក្បែរ​​តំបន់​​សាក​ល្បង​ថាមពលនុយក្លេអ៊ែរ​ នៅ​កូរ៉េ​ខាង​ជើង

តាម​ការ​ចុះ​ផ្សាយ​របស់ BBC ប៉ុន្មាន​នាទី​មុន​នេះ ថា​មាន​ការ​​ញ័រ​រញ្ជួយ​ដី​​​​​​ក្នុង​កម្រិត​ ៥,១ រ៉ិចទ័រ​ នៅ​តំបន់​​ក្បែរ​​ទីតាំង​តេស្ត​សាកល្បង​​ថាមពល​នុយក្លេអ៊ែរ​​ នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ដោយ​យោង​តាម​ការ​ឲ្យ​ដឹង​ពី ភ្នាក់​ងារ​តាម​ដាន​ទី​តាំង​ភូមិ​សាស្ត្រ​សហរដ្ឋអាមេរិក (USGS)។

 

ក្តៅៗ! រញ្ជួយ​ដី​ក្បែរ​​តំបន់​​សាក​ល្បង​ថាមពលនុយក្លេអ៊ែរ​ នៅ​កូរ៉េ​ខាង​ជើង
 

សញ្ញា​បង្ហាញ​ពី​រញ្ជួយ​ដី បង្ហាញ​ដោយ USGS គឺ​ស្ថិត​ក្នុង​ក្បែរ​តំបន់​ Punggye-ri ដែល​​គេ​ស្គាល់​ថា​ជា​កន្លែង​សាក​ល្បង​ថាមពល​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

 

​ពុំ​មាន​ប្រភព​​របាយការណ៍​ណា​បង្ហាញ​ពី​មនុស្ស​ស្លាប់​​ ឬ​រង​របួស​អ្វី​នោះ​ទេ ប៉ុន្តែ​​សារព័ត៌មាន​​រដ្ឋ​ កូរ៉េ​ខាង​ជើង​​​ទើប​បាន​ឲ្យ​ដឹង​ថា សេចក្តីប្រកាស “ពិសេស និង​គួរ​ឲ្យ​កត់​សម្គាល់មួយ” នឹង​ធ្វើឡើង​​ក្នុងពេលបន្តិចទៀតនេះ។

 

ចំពោះ​ដំណឹង​​ក្ដៅ​ៗ​ នេះ​ធ្វើ​ឲ្យ​ប្រទេស​ ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង លើក​ឡើង​ថា រញ្ជួយ​ដី​នោះ​គឺ​កើត​ចេញ​ដោយ​​ការ​សាក​ល្បង​​ថាមពល​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

 

ពេល​នេះ​រដ្ឋមន្ត្រី​​កូរ៉េ​ខាងត្បូងទាំង​អស់​កំពុង​ធ្វើ​កិច្ច​ប្រជុំ​បន្ទាន់​មួយ៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC

​​​​​​