យល់​ពាក្យ «Crush» ទេ? តិច​ច្រឡំ​ក្រាសសិតសក់​អី​ទៅ!


យល់​ពាក្យ «Crush» ទេ? តិច​ច្រឡំ​ក្រាសសិតសក់​អី​ទៅ!

ពាក្យ « Crush » ត្រូវ​បាន​យុវវ័យ​យក​មក​និយាយ​ស្ទើរ​គ្រប់​គ្នា។ ចុះ​អ្នក​ដឹង​ថា ពាក្យ​នេះ​ មាន​ន័យ​យ៉ាងម៉េច? អ្នក​ធ្លាប់​និយាយ​ដែរ​ឬ​ទេ?

 

យល់​ពាក្យ «Crush» ទេ? តិច​ច្រឡំ​ក្រាសសិតសក់​អី​ទៅ!

 

បើ​តាម​បុគ្គលិកក្រុមហ៊ុន ANUSSA កញ្ញា អ៊ូច រស្មី ពាក្យ « Crush » ចង់​សំដៅ​ទៅ​លើ​បុរស ឬ​នារី​ណា​ម្នាក់ លង់​ចិត្ត​ស្រលាញ់​ដៃ​គូ​ម្ខាង​ទៀត ទាំង​គេ​មិន​ដឹង​ខ្លួន និង​ស្រលាញ់​ខ្លួន​វិញ។

 

«​តាម​ខ្ញុំ​ដឹង​មក​ដល់​ពេល​នេះ Crush ជា​ការ​ស្រលាញ់​អាថ៌កំបាំង​មួយ​រវាង​មនុស្ស​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត ដែល​ម្ខាង​ទៀត​​មិន​ដឹង​ខ្លួន​ និង​ស្រលាញ់​​វិញ។ ពាក្យ​នេះ​ពេញ​និយម​ណាស់ ជាពិសេស​នៅ​ចំណងជើង​បទ​ចម្រៀង ហ្វេសប៊ុក និង​តាម​សាលា​រៀន»

 

ចំណែក​កញ្ញា ប៉ែន លក្ខិណា ក៏​បាន​ប្រាប់​ពី​អត្ថន័យ​នៃ​ពាក្យ​ដ៏​ពេញ​និយម ក្នុង​ស្រទាប់​យុវវ័យ​នេះ​ដែរ​ថា គឺ​សំដៅ​លើ​​អារម្មណ៍​ស្រលាញ់ រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។

 

«ជា​ក្ដី​ស្រលាញ់​និង​អារម្មណ៍​ល្អ ដែល​អ្នក​មាន​លើ​នរណា​ម្នាក់ ទាំង​មិន​ដែល​ស្គាល់​គ្នា​ពី​មុនមក។ គេ​ធ្វើ​ឱ្យ​អ្នក​ជាប់ចិត្ត​ស្រលាញ់ ហើយ​រាល់​ថ្ងៃ​អ្នកតែង​នឹកដល់​រូប​គេ»

 

មិន​ខុស​ពី​មតិ​ខាង​លើ​យុវជន ឌីម៉ង់ បាន​ឱ្យ​ដឹង​ដែរ​ថា « ពាក្យ Crush ហ្នឹង មនុស្ស​ដែល​យើង​លួច​ស្រលាញ់​តែ​គេ​អត់​ដឹង​ខ្លួន តែ​ខ្ញុំ​អត់​ដឹង​ថា​ពាក្យ​នេះ​មក​ពី​ណា​ទេ»៕

 

 

ពាក្យ «បែក​ស្លុយ» មាន​ន័យ​យ៉ាងម៉េច?

អ្នក​ធ្លាប់​អត់ ពេល​ពួកម៉ាក​ឡើងកូដ​មាន​បាន មិន​សូវ​​រាប់អាន​ដូចមុន?​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ