one ticket one child កម្មវិធី​ប្រគំ​តន្ត្រី​ដើម្បី​ជួយ​កុមារកម្ពុជា

one ticket one child កម្មវិធី​ប្រគំ​តន្ត្រី​ដើម្បី​ជួយ​កុមារកម្ពុជា

បើ​តាម​សម្ដី​លោក លីទូច ភិមាន ជា​អ្នក​រៀបចំ​កម្មវិធី  one ticket one child បាន​ឲ្យ Sabay ដឹង​ថា​ ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ គឺ​ដើម្បី​ប្រមែប្រមូល និង​រៃអង្គាស​ថវិកា​ទៅ​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​សាលា​បឋមសិក្សា​មួយ​កន្លែង​ក្នុង​ខេត្ត​តាកែវ។

 

one ticket one child កម្មវិធី​ប្រគំ​តន្ត្រី​ដើម្បី​ជួយ​កុមារកម្ពុជា

 

រូបភាពFacebook  One Ticket – One Child

 

ភិមាន បាន​បន្ត​ទៀត​ថា ​ព្រឹត្តិការណ៍​ខាង​លើ​នឹង​ប្រព្រឹត្ត​ឡើង​ថ្ងៃ សៅរ៍ ទី ៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ ចាប់ពី​ម៉ោង ១ រសៀល​ត​ទៅ។ “កម្មវិធី​នេះ​មិន​ត្រឹម​តែ​ជា​ការ​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​កុមារ​ខ្សត់ខ្សោយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ប្រមូលផ្ដុំ​យុវជន​ដែល​មាន​សមត្ថភាព​មក​សម្ដែង និង​ប្រកួត​ប្រជែង​គ្នា ហើយ​មួយ​វិញ​ទៀត ​គឺ​ចង់​ប្រមូល​យុវជន​ដែល​សកម្ម​ៗ​ក្នុង​សាលា​ដូចជា​នៅ IFL ជាដើម​ចូល​រួម​ធ្វើការ​សង្គម​ទាំងអស់​គ្នា។”

 

 

អ្វី​ដែល​ក្រុម One Mission Group ចង់​ធ្វើ គឺ​ជួយ​ដល់​ក្មេង​ដែល​ជួប​បញ្ហា​ខ្វះខាត​សម្ភារៈ​សិក្សា​ដូចជា​កាតាប សៀវភៅ ជា​ដើម។ Cool leader sell team រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ប្រាក់​ដែល​ទទួល​បាន​ពី​កម្មវិធី​គឺ​រៀបចំ​ជា​បី​ផ្នែក ទី​១​ទិញ​សម្ភារៈ​សិក្សា​ជូន​ក្មេង​ៗ​ទាំង​នោះ ទី​២ ទុក​ជួយ​ឧបត្ថម្ភ​លោក​គ្រូ​ អ្នក​គ្រូ ទី​៣ ទុក​ជួយ​ដោះស្រាយ​បញ្ហា​បរិស្ថាន​មួយ​ចំនួន​សាលា​បឋម​សិក្សា​ពញ្ញា​ហុក​ស្រុក​បាទី ខេត្ត​តាកែវ។

 

one ticket one child កម្មវិធី​ប្រគំ​តន្ត្រី​ដើម្បី​ជួយ​កុមារកម្ពុជា

រូប​តំណាង

 

បុរស​វ័យ ២១ ឆ្នាំ​ខាងលើ​ បាន​បន្ត​ទៀត​ថា​ នេះ​ជា​លើក​ទី ៥ ហើយ​ដែល​ក្រុម​លោក​បាន​រៀបចំ​កម្មវិធី​លើក​នេះ ហើយ​លើក​នេះ​ក្រុម​ការងារ​ទាំង​មូល​សង្ឃឹម​ថា​ យ៉ាងហោចណាស់​ក៏​មាន​អ្នក​ចូលរួម​ជាង ៣០០ នាក់ ដោយ​ឡែក​សំបុត្រ​មាន​តម្លៃ​តែ ៥ ដុល្លារ​ប៉ុណ្ណោះ។  លីទូច ភិមាន បាន​បន្ថែម​ថា​មក​ដល់​ពេល​នេះ​មាន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ប្រហែលជា ២០ នាក់/ក្រុម និង​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ក្នុង​ដួង​ចិត្ត​មិត្ត​យុវវ័យ​​រួម​មាន PyePey Dy ក្រុម SED2R កញ្ញា MIGA BLUECHILLI (Lady Gaga Cambodia) និង​តារា​ៗ​ជាច្រើន​រូប​ទៀត។

 

ជាចុងក្រោយ​លោក​ក៏​បាន​សំណូមពរ​ឲ្យ​បងប្អូន​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ចំណែក​ជួយ​ដល់​បងប្អូន​កុមារ​តូច​ៗ​ដែល​មិន​មាន​លទ្ធភាព៕

 

one ticket one child កម្មវិធី​ប្រគំ​តន្ត្រី​ដើម្បី​ជួយ​កុមារកម្ពុជា

 

អត្ថបទ៖ទ្រី រ៉ាវី