Dell Latitude រក​បាន​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​កប់​ពពក ៥០០០ ដុល្លារ​សមត្ថភាព​ខ្លាំង​​បម្រើ​ក្នុង​វិស័យ​យោធា

Dell Latitude រក​បាន​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​កប់​ពពក ៥០០០ ដុល្លារ​សមត្ថភាព​ខ្លាំង​​បម្រើ​ក្នុង​វិស័យ​យោធា

ក្រុមហ៊ុន Dell អន្តរជាតិ​បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​គឺ Dell Latitude 12 Extreme ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក​តែ​មាន​សមត្ថភាព​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដែល​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​បម្រើ​ក្នុង​វិស័យ​យោធា។

 

Dell Latitude រក​បាន​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​កប់​ពពក ៥០០០ ដុល្លារ​សមត្ថភាព​ខ្លាំង​​បម្រើ​ក្នុង​វិស័យ​យោធា

 

ឡេបថប ដ៏​អស្ចារ្យ​នេះ​មាន​បំពាក់​នូវ​អេក្រង់ ១១.៦ អ៊ីញ CPU គឺ 4CPU(Core(TM) i5) ល្បឿន2GHz RAM 8192MB Memory 1617MB ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Window 8.1 Pro 64-bit តែ​មាន​ទម្ងន់​ធ្ងន់​រហូត​ដល់ ២.៧២គីឡួក្រាម។

 

លោក Tan Hiang អ្នក​ជំនាញ​ផ្នែក​ដំណោះស្រាយ​ជូន​អតិថិជន​មក​ពី​ក្រុមហ៊ុន Dell ​ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​ថា កុំព្យូទ័រ​នេះ​មាន​សមត្ថភាព​អស្ចារ្យ​ណាស់​ព្រោះ​វា​អាច​ធន់​អាកាស​ធាតុ​ត្រជាក់​ក្រោម​ ៣ អង្សា​សេ ទ្រ​ទម្ងន់​បាន​ប្រហែល ១​តោន មិន​ជ្រាប​ទឹក អាច​បត់​បាន​ ៣៦០ ដឺក្រេ មិន​ងាយ​បែក​ពេល​ប៉ះ​ទង្គិច​ខ្លាំង​ជាមួយ​របស់​រឹង​ដូច​គ្នា​ដូច​ជា​ដំ​និង ពូថៅ ញញួរ ឬ​ដើរ​ជាន់ គប់​លើ​ថ្ម ឬ កម្រាល​ការ៉ូ​ជា​ដើម ជាពិសេស​អាច​បម្រើ​ការ​ក្នុង​វិស័យ​យោធា​បាន​យ៉ាង​រលូន៕

 

លោក​ថា កុំព្យូទ័រ​ដ៏​ទំនើប​ជំនាន់​ថ្មី​នេះ​មាន​លក់​នៅ​ទូទាំង​ពិភពលោក​និ​ង​ក៏​អាច​ស្វែង​រកនៅ​ទីផ្សារ​ស្រុក​ខ្មែរ​ក្នុង​តម្លៃ​​មួយ​គ្រឿង​ប្រហែល ៥០០០ ដុល្លារ​អាមេរិក៕

 

ចុច​អាន៖ ប្រភេទ​​ប្រេង​​​​សំខាន់ៗ​ឱ្យ​រថយន្ត​ដើរ​ស្រួល មាន​​​​​អ្វី​ខ្លះ?

 

អត្ថបទ៖ រក្សា