រញ្ជួយ​ដី​កម្រិត​៥,១ រ៉ិ​ច​ទ័​រ​ក្បែរ​តំបន់​បាញ់​សាកល្បង​អាវុធនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង​

កូរ៉េខាងជើង​៖​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ពុធ​នេះ​ថា​មានការ​ញ័រ​រញ្ជួយ​ដី​ក្នុង​កម្រិត ៥,១ រ៉ិ​ច​ទ័​រ នៅក្បែរ​តំបន់​បាញ់​សាកល្បង​ថាមពលនុយក្លេអ៊ែរ នៅ​ប្រទេស​កូរ៉េខាងជើង ដោយយោង​តាម​ការ​ឲ្យ​ដឹង​ពី ភ្នាក់ងារ​តាមដាន​ទីតាំង​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក (USGS)​។​

​យោងតាម​ទិន្នន័យ​របស់​ភ្នាក់ងារ​អង្កេត​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​ចម្ងាយ​ប្រមាណ​ជា​៤៩​គីឡូម៉ែត្រ​ពី​តំបន់ Punggye-ri ដែលជា​ទីតាំង​មួយ​សម្រាប់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​ករណី​រញ្ជួយ​ដី​នេះ គេ​មិនបាន​បារម្ភ​ថា វា​អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​របួស​នោះទេ ប៉ុន្តែ​គេ​ព្រួយបារម្ភ​ថា ក្រុង​ព្យុងយ៉ាង​ធ្វើការ​បំផ្ទុះ​បរមាណូ​។​

​ដោយឡែក​ប្រទេស ចិន ជប៉ុន និង​កូរ៉េខាងត្បូង លើកឡើងថា រញ្ជួយ​ដី​នោះ​គឺ​កើតចេញ​ដោយ​ការសាកល្បង​ថាមពលនុយក្លេអ៊ែរ​រប​ស់​កូរ៉េ ខាងជើង​៕

​គួរ​បញ្ជាក់ថា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៣​ដង​រួចហើយ​នៅ​តំបន់ Punggye-ri ដោយ​ការបាញ់​សាកល្បង​នោះ ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ ២០០៦,២០០៩ និង​ចុងក្រោយ​នៅ​ឆ្នាំ ២០១៣ ហើយ​ការបាញ់​សាកល្បង​នេះ​៕

រញ្ជួយ​ដី​កម្រិត​៥,១ រ៉ិ​ច​ទ័​រ​ក្បែរ​តំបន់​បាញ់​សាកល្បង​អាវុធនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង​