សម្ដេច​ក្រឡាហោម​៖ ភាគច្រើន​អ្នកធ្វើ​សកម្មភាព​លួច ប្លន់ ជា​មុខសញ្ញា​ចេញពី​ពន្ធនាគារ

​រាជធានី​ភ្នំពេញ​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ពី​ប្រកាស​ចូលកាន់​តំណែង អភិបាលខេត្ត​ព្រៃវែង កាលពី​ម្សិលមិញ​ដោយ​សម្តេច​អះអាងថា ភាគច្រើន​អ្នកធ្វើ​សកម្មភាព លួច ប្លន់ គឺជា​មុខសញ្ញា​ដែល​ចេញពី​ពន្ធនាគារ​ដែល​មិនទាន់បាន​អប់រំ​កែប្រែ ហើយ​នៅតែ​មានគំនិត​ទុច្ចរិត​ទៅ​លួច ទៅ​ឆក់ ទៅ​ប្លន់​ដដែល​។

​    ​សម្តេច ស ខេង ក៏បាន​ឲ្យ​ដឹងថា សម្តេច​នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​ពិនិត្យមើល​បញ្ហា នៃ​ការ​ធ្វើសំណើ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស គ្រា​ដែល​កិច្ចប្រជុំ​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស ដែល​មិនមាន​ភាពមិនប្រក្រតី​។

​    ​សម្តេច ស ខេង បានបញ្ជាក់​ទៀតថា គណៈកម្មការ​ដោះលែង​ទោស បន្ធូរ​បន្ថយទោស​ពិនិត្យមើល​រឿងនេះ ឲ្យ​បាន​ល្អិតល្អន់​និង​ច្បាស់លាស់​មុននឹង​ដាក់ជូនទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សម្រេចការ​លើកលែងទោស​៕

សម្ដេច​ក្រឡាហោម​៖ ភាគច្រើន​អ្នកធ្វើ​សកម្មភាព​លួច ប្លន់ ជា​មុខសញ្ញា​ចេញពី​ពន្ធនាគារ