ម៉ូតូ​បុក​អ្នក​ថ្មើ​ជើង​ស្លាប់​និង​របួសធ្ងន់​២​នាក់​

ពោធិ៍សាត់: បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​២​នាក់​ផ្សេងទៀត បានរងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង ពេញទំហឹង ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​៥ ខែមករា​ឆ្នាំ២០១៥ ស្ថិតនៅ​លើផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែរ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅកាន់សង្កាត់​ចំរើន​ផល តាម​បណ្តោយ​មាត់​ស្ទឹង​ពោធិ៍សាត់ ក្នុងភូមិ​សូរិយា សង្កាត់​រលាប ក្រុង​-​ខេត្តពោធិ៍សាត់​

​លោក​អនុសេនីយ៍ឯក វន ភាព នាយផ្នែក​នគរបាល ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាននគរបាល ក្រុង​ពោធិ៍សាត់ បានបញ្ជាក់​ឱ្យដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ ឈី​ង ភេទ ប្រុស អាយុ​២២​ឆ្នាំ របួសធ្ងន់ ជា​អ្នកបើកបរ​។ ទី​២​ឈ្មោះ យឿន វិចិត្ររបួសធ្ងន់​ជា​អ្នករួមដំណើរ ។​និង​ទី​៣​ឈ្មោះ ប៊ិ រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្លាប់ ជាអ្នកដើរ​ឆ្លងផ្លូវ អ្នក​ទាំងបី​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E-2292 ឌុប​គ្នា​ទំនងជា​ស្រវឹងស្រា ហើយ​បើកបរ​ក្នុងល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​មនុស្ស​ដើរ​ឆ្លងផ្លូវ ក៏បុក​អ្នកដំណើរ​បណ្តាលឱ្យ​ស្លាប់​ខណៈ ដែល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​វត្ថុតាង​មក​រក្សាទុក នៅ​ការិយាល័យនគរបាល​ចរាចរណ៍ ផ្លូវគោក​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​សព​ត្រូវបាន​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​R