សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ប៉ុលពត

រាជធានី​ភ្នំពេញ​៖​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា បានរៀបចំ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​និង​និមន្ត​ព្រះសង្ឃ​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ​ក៏ដូចជា​អតីតយុទ្ធជន​ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​មាតុភូមិ នៅក្នុង​របប​ប៉ុលពត​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ គ្រា​ដែល​ពិធី​នោះ​ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក កាលពី​ព្រឹក​មិញ​។

​    ​សូមជម្រាបថា ក្រោយពី​ស្មឹង​ស្មាធិ៍​ចំនួន​១​នាទី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ និង​យុទ្ធជន​ពលី លោក ហ៊ុន ម៉ា​នី ព្រមទាំង​អ្នកចូលរួម​ទាំងអស់​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ដើម្បី​សូត្រធម៌​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាន​ស្លាប់ និង​បាត់​បង់ជីវិត​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុលពត ក្រោម​ទិដ្ឋភាព​ស្រងូត​ស្រ​ងាត​បំផុត​។​

​      គួររម្លឹកថា អស់​រយៈពេល​៣៧​ឆ្នាំ​ហើយ ដែល​ប្រទេស​កម្ពុជា បាន​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​វាលពិឃាដ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជាង​២​លាន​នាក់ និង​បាន​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ និង​កូនកំព្រា​ជាច្រើន​សែន​នាក់​ឲ្យ​ស្ថិតក្នុង​ភាព​និរាស​ព្រាត់ប្រាស់​ដ៏ ឈឺចាប់​ខ្លោចផ្សារ​៕

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ប៉ុលពត
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ប៉ុលពត