សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ចាប់​ទូក​ឈើ​របស់​ឈ្មួញ​៥​គ្រឿង​នៅ​ភូមិក​ញ្ចា​ញ​ទឹក​

ខេត្តស្ទឹងត្រែង​៖​ទូក​ដឹកឈើ​ប្រណីត​របស់​ឈ្មួញ​ចំនួន​៥​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ស្ទាក់ចាប់​បន្ទាប់ពី​ទទួលបញ្ជា​ពី​អភិបាលស្រុក​សៀម​ប៉ាង ខណៈ​កំពុង​ចរាចរ​ឈើ​មកដល់​ចំណុច​ភូមិក​ញ្ចា​ញ​ទឹក ស្រុក​សៀម​ប៉ាង​។ ការចាប់​ទូក​ឈើ​ទាំង​៥​គ្រឿង​នេះ​សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រហែល​២១​យប់​ក្នុង​ថ្ងៃទី​០៤​មករា ត្រង់ចំណុច​ភូមិក​ញ្ចា​ញ​ទឹក​ក្នុងស្រុក​សៀម​ប៉ាង ។​

​    ​សេចក្តីរាយការណ៍​ពី​ស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹងថា ទូក​ឈើ​២​គ្រឿងក្នុង​ចំណោម​៥​គ្រឿង ដែល​សមត្ថកិច្ច​ចាប់​ទុក​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ទូក​ឈើ​របស់​ឈ្មោះ​យាយ​ធួ​ង អ្នកភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ។ ឯ​ទូក​ឈើ​ចំនួន​៣​គ្រឿង​ទៀត សមត្ថកិច្ច​នៅ​មិនទាន់​រកឃើញ​ម្ចាស់​នៅឡើយ​ទេ​។​

​    ​បើតាម​ការរៀបរាប់​ពី​ម្ចាស់​ទូក​ឈ្មោះ ធួ​ង បាន​ឲ្យ​ដឹង​ដែរ​ថា មុននឹង​ឈានដល់​ការចាប់​ទូក​ឈើ​នេះ គឺមាន​ការចរចា​គ្នា​រវាង​ម្ចាស់​ទូក​ឈើ​ឈ្មោះ​ធួ​ង ជាមួយ​មេ​ប៉ុស្តិ៍​សេកុង​ឈ្មោះ ផល ប៊ុន​ញ៉ា រួចហើយ ដោយ​ក្នុង​មួយ​ទូក​លោក ផល ប៊ុន​ញ៉ា យក​២០,០០០០​ម៉ឺន​រៀល ដោយ​ត្រូវរ៉ូវ​គ្នា​ហើយ​នោះ ទូក​ឈើ​ក៏​បន្តដំណើរ​ចុះមក តែ​ខណៈពេលដែល​ទូក​ឈើ​ចុះ​មកដល់​ចំណុច​ភូមិក​ញ្ចា​ញ​ទឹក​ក៏​ស្រាប់តែ​ឮដំណឹង​នេះ​ដល់​លោក​អភិបាលស្រុក ក៏​បញ្ជា​ឲ្យ​ចាប់​ទូក​នេះ​តែម្តង​។​

​    ​ទាក់ទិន​នឹង​ការចាប់​ទូក​ឈើ​នេះ ត្រូវ​ម្ចាស់​ទូក​ទម្លាយ​ឲ្យ​ដឹងថា មានការ​ពាក់ព័ន្ធ​ជាមួយ​មេ​ប៉ុស្តិ៍​សេកុង​ឈ្មោះ ផល ប៊ុន​ញ៉ា និង​មេ​ប៉ុស្តិ៍​ឈ្មោះ ហួត ផងដែរ​។​

​    ​បច្ចុប្បន្ន ទូក​ឈើ និង​ឈើ​ដែល​សមត្ថកិច្ច​ចាប់​ខាងលើនេះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ស្រុក​សៀម​ប៉ាង ឯ​ចំនួន​ឈើ​ទាំងអស់​នៅ​មិនទាន់​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ​នោះទេ ។​ ពាក់ព័ន្ធ​នឹង​ការចាប់​ទូក​ដឹកឈើ​នេះដែរ​អ្នកយកព័ត៌មាន​យើង​មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​ណាមួយ​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បានទេ​៕

សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ចាប់​ទូក​ឈើ​របស់​ឈ្មួញ​៥​គ្រឿង​នៅ​ភូមិក​ញ្ចា​ញ​ទឹក​
សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ចាប់​ទូក​ឈើ​របស់​ឈ្មួញ​៥​គ្រឿង​នៅ​ភូមិក​ញ្ចា​ញ​ទឹក​
សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ចាប់​ទូក​ឈើ​របស់​ឈ្មួញ​៥​គ្រឿង​នៅ​ភូមិក​ញ្ចា​ញ​ទឹក​