សម្តេច​តេ​ជោ ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​

ភ្នំពេញ: ព័ត៌មាន​ល្អ​សម្រាប់​បងប្អូន​កម្មករ និយោជិត ដែល​កន្លងមក​ធ្លាប់​ចំណាយ​ប្រហែល​១៥-២០% នៃ​ប្រាក់ខែ​លើ​សេវា​សុខភាព ឥឡូវនេះ​បងប្អូន​កម្មករនិយោជិត​ចំណាយ​បង់​វិភាគទាន​មិន​ដល់​១%​ទេ តែ​អាច​រក្សា​សុខភាព​បាន​ដូច​មុន​ដែរ​!​។​

​នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​នឹងដាក់​ឲ្យ​មាន​ប្រាក់​ចូលនិវត្តន៍​ដល់​បងប្អូន​កម្មករនិយោជិត ដែលមាន​អតីតភាព​ការងារ​ធ្វើ ហើយ​បាន​បង់​សមាជិកភាព​ជាមួយ ប​សស ចំនួន​យ៉ាងតិច​១៨​ឆ្នាំ​! ដូច្នេះ​បងប្អូន​មិនបាច់​ព្រួយ​ខ្លាច​ពេល​ចាស់​អត់​មាន​ប្រាក់ខែ​ទៀត​ទេ​!

​នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប​ស្តីពី​ការងារ​។ អនុក្រឹត្យ​នេះ មាន​គោលដៅ​បង្កើត​យន្តការ​ផ្តល់ជូន​សមាជិក ប​សស នូវ​សេវា​បង្ការ​សុខភាព និង​តាវកាលិក​ព្យាបាល​និង​ថែទាំ​វេជ្ជសាស្ត្រ​និង​ការផ្តល់ប្រាក់​បំណាច់​ថ្ងៃ​សម្រាប់​រយៈពេល​នៃ​ការផ្អាក​ការងារ​ដោយ​ការព្យាបាល​ជំងឺ​ឬ​គ្រោះថ្នាក់​ផ្សេងៗ​ក្រៅពី​ហានិភ័យ​ការងារ និង​ការ​សម្រាប់​មាតុភាព​។ អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ព្រមទាំង​សហព័ទ្ធ និង​កូន ដែល​ស្ថិតនៅ​ក្នុងបន្ទុក​ផ្ទាល់​នៃ​កម្មករនិយោជិត​ដែលជា​សមាជិក ប​សស និង​សមា​ជិត ប​សស ដែល​កំពុង​ទទួលបាន​ប្រាក់​ធនលាភ ដោយ​ការបាត់បង់​សមត្ថភាព​ការងារ​អចិន្ត្រៃយ៍ និង​ឧ​ត្ត​រ​ជីវី​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​សស​) គឺជា​ស្ថាប័ន​ប្រតិបត្តិ​ករ​តែមួយគត់​ដែលមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំង​សុខភាព សម្រាប់​ជន​ទាំងឡាយណា​ដែល​ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​ស្តីពី​ការងារ​។​