សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដាក់​កម្រងផ្កា​​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​

ភ្នំពេញ: សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​នេះ ដឹកនាំ​ដោយលោក​ហ៊ុន មា​នី និង​លោក សាយ សំ​អាល់ មាន​សមាជិក​ប្រមាណ​ជិត​៤០០​នាក់​បាន​យក​កម្រងផ្កា​ដាក់​ស្តូប​តម្កល់​អ​ធិ្ឋ​ធាតុ​ជើងឯក គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះក៏ដូចជា​អតីតយុទ្ធជន ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ មាតុភូមិ​នៅក្នុងរបប​ខ្មែរក្រហម  ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្នុងនោះ​ក៏មាន​ស្មឹង​ស្មា​ធ៍ ១​នាទី​ដើម្បី គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក៏ដូចជាអតីតយុទ្ធជន ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ មាតុភូមិ​នៅក្នុង​​របប​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ផងដែរ​។

​បន្ទាប់មក​លោក ហ៊ុន មា​នី​ព្រមទាំង​អ្នកចូលរួម​ទាំងអស់ បាន​ប្រគេន​ទេយ្យវត្ថុ​ដល់ព្រះសង្ឃ​ចំនួន​៧​អង្គ ដើម្បី​សូត្រធម៌ បង្សុកូល ឧទ្ទិស​កុសល​​ជូន​ដល់ វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​ត្រូវបាន​សម្លាប់ និង​បាត់​បង់ជីវិត​នៅក្នុង​របប ខ្មែរក្រហម ក៏ដូចជា​ជាយុទ្ធជន​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ ជាតិ​មាតុភូមិ​។​

​ក្នុង​ឪ​កាស​នោះ លោក ហ៊ុន មា​នី និង​សមាជិក​សមាជិកា សហភាព​សហព័ន្ធ​យុវជនកម្ពុជា បានផ្តល់​អំណោយ ដល់​ដូនជី តាជី និង​អតីត​យុទ្ធ​​ជន​ផងដែរ​៕