ហ្គា​រ៉ា​ស់​សាំង​ថ្មី​របស់ វី​ជេ រតនា ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

​ក្រៅពី​ការងារ​សិល្បៈ ពេលនេះ វី​ជេ រតនា ក៏​ជា​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង មាន​ឈ្មោះថា Ty Ty Lisa មាន​ទីតាំងនៅ​ម្តុំ​ចាក់អង្រែ​ក្រោម ដែល​ទើប​និង​បើក​ដំណើរការ កាលពី​ថ្ងៃទី​០៥ ខែមករា កន្លងមកនេះ​។ ជាមួយនឹង​ការចំណាយ​ដើមទុន​ប្រមាណ​ជា ១៣ ម៉ឺន​ដុល្លារ វី​ជេ រតនា ធ្លាប់​និយាយថា ជា​ជំនួញ ដែល​លោក​ស្រលាញ់​ជាង ១០ ឆ្នាំ មកហើយ​។​

ហ្គា​រ៉ា​ស់​សាំង​ថ្មី​របស់ វី​ជេ រតនា ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

​ដើមទុន​ជាច្រើន​ម៉ឺន​ដុល្លារ​នេះ ជាការ​ចូល​ហ៊ុន​រួមគ្នា​ជា​មួយគូ​ដណ្តឹង​របស់លោក​គឺ​ស្រី​ស្អាត លីម លីហ្សា និង​មិត្តភក្តិ​ក្នុង​សិល្បៈ​។​ខុសពី​តារា​ដទៃ វី​ជេ រតនា មិនមាន​ពិធី​សម្ពោធ អញ្ជើញ​ភ្ញៀវ ជា​លក្ខណៈ​ចូលរួម​ធំដុំ​នៅក្នុង​ថ្ងៃ​ដំបូង​នោះទេ​។​ប៉ុន្តែ​លោក​មាន​ការលក់​បញ្ចុះតម្លៃ​សាំង​ជូន​អតិថិជន​ទៅវិញ​។ វី​ជេ រតនា រំពឹងថា ជំនួញ​ថ្មី​របស់លោក​និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​។

ហ្គា​រ៉ា​ស់​សាំង​ថ្មី​របស់ វី​ជេ រតនា ចំណាយ​ទុន​អស់​រាប់ម៉ឺន​ដុល្លារ​

​អ្វីដែល​គួរអោយកត់សំគាល់​នោះ ក្រៅពី​ការបើក​កា​រ៉ា​ស់​សាំង​វី​ជេ រតនា ក៏មាន​គម្រោង​បើក​ជំនួញ​អង្ករ មួយ​បន្ថែមទៀត​។​ក្រៅពីនោះ វី​ជេ រតនា ដែលមាន​ឈ្មោះ​ដើម ធី​នរៈ រតនា ក៏បាន​សម្តែង​ការ​អរគុណ​ដល់​អនាគត​ភរិយា​របស់លោក ស្រី​ស្អាត​លីម លីហ្សា ដែល​តែងតែ​ផ្តល់​កំលាំងចិត្ត​ដល់​លោក​គ្រប់ ពេលវេលា​។ វី​ជេ រតនា មាន​គម្រោង​រៀបការ​នៅ​ថ្ងៃទី ២៩​ខែមេសា ខាងមុខនេះ នៅ​កោះ​ពេជ្រ ដោយ​អញ្ជើញ​ភ្ញៀវ ក្នុង​និង​ក្រៅ​សិល្បៈ​ប្រមាណ​ជា​១០០​តុ​៕ ចេ​នី​