ង៉ែត្រ រដ្ឋា, មាស ច័ន្ទមាន ប្រកាសសង្រ្គាមកណ្តាប់ដៃ ជាមួយអ្នកប្រដាល់ថៃសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ង៉ែត្រ រដ្ឋា ក្លឹបតាព្រហ្មមានជ័យ ប៉ះអ្នកប្រដាល់ថៃ រ៉េ ដា (Reda) ប្រកួតក្នុងទម្ងន់៦០គ.ក្រ ខណៈអ្នក ប្រដាល់ មាស ច័ន្ទមាន សមាគមកីឡាក្រសួងការពារជាតិត្រូវតស៊ូជា មួយអ្នក ប្រដាល់ថៃ ភេច ណាំអេក (Phich Nam ek) ប្រកួតក្នុងទម្ងន់៦៥ គ.ក្រនាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះនៅលើសង្វៀន SEATV ។

អ្នកប្រដាល់ ង៉ែត រដ្ឋា ត្រូវឡើងមកបើកសង្រ្គាមកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃ រ៉េ ដា (Reda) ក្នុង ប្រភេទទម្ងន់ ៦០ គ.ក្រ សម្រាប់ រដ្ឋា ក្នុងការប្រកួតជាមួយអ្នកប្រដាល់អន្តរជាតិលើកនេះមិនដឹងថា មានលទ្ធផលនឹងទៅជាបែបណានោះដែរ ព្រោះក្នុងការប្រកួតម្តងៗមិនថា ជាមួយខ្មែរ ឬបរទេស នោះ ទេ រដ្ឋា ច្រើនតែបង្ហាញនូវកម្លាំងសម្រុកស្រុតចុះត្រឹមទឹកទី៣ ។

ង៉ែត រដ្ឋា អាចមានវាសនាដណ្តើមបានជ័យជំនះពីកីឡាករថៃដែលមានប្រវត្តិឡើងសង្វៀនSEA TV បានទេ។ ង៉ែត រដ្ឋា មានប្រវត្តិប្រកួតបាន៧១ដង ឈ្នះ៦១ដង ចាញ់៨ដង ស្មើ២ដង ចំពោះ រ៉េ ដា (Reda) មានប្រវត្តិប្រកួតបាន៩៨ដង ឈ្នះ៧៨ដង ចាញ់១៦ដង ស្មើ៤ដង។

រីឯអ្នកប្រដាល់ មាស ច័ន្ទមាន ក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពាជាតិវិញ ត្រូវប៉ះអ្នកប្រដាល់ថៃ Phich Nam ek ក្នុងប្រភេទទម្ងន់ ៦០ គ.ក្រ ។ ការជួបគ្នារវាងអ្នកប្រដាល់ Phich Nam ek និងអ្នកប្រដាល់ មាស ច័ន្ទមាន ពិតជាមានភាពតានតឹង និងពិបាកនឹងប៉ាន់ស្មានថា នរណាជាអ្នក ឈ្នះឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ Phich Nam ek ក៏ជាអ្នកប្រដាល់មួយរូបដែលធ្លាប់ផ្តួល មិត្តរួមអាជីពនៅក្រោមថ្វីជើង របសគេដែរនៅស្រុកថៃ ។

ច័ន្ទមាន ជាអ្នកប្រដាល់ដែលពូកែវាយសម្រុក មិនដកថយទេ ហើយពូកែស្នៀតជើងទាត់បំបាក់ជើងក្រោមគូប្រកួត ណាស់ ចំណែកអ្នកប្រដាល់ពូកែស្នៀតជើងទាត់ និងពូកែវាយសម្រុកគូប្រកួតទៀតផង ច័ន្ទមាន ធ្លាប់មានប្រវត្តិប្រកួតចំនួន១១៦លើក ឈ្នះ៩៣ដង ចាញ់២៣ដង មិនដែលស្មើ គ្រាដែល Phich Nam ek មានប្រវត្តិប្រកួតបាន៧៦លើក ធ្លាប់ឈ្នះ៦២ដង ចាញ់១៣ដង និង ស្មើ១ដង៕

ង៉ែត្រ រដ្ឋា, មាស ច័ន្ទមាន ប្រកាសសង្រ្គាមកណ្តាប់ដៃ ជាមួយអ្នកប្រដាល់ថៃសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ

ង៉ែត្រ រដ្ឋា, មាស ច័ន្ទមាន ប្រកាសសង្រ្គាមកណ្តាប់ដៃ ជាមួយអ្នកប្រដាល់ថៃសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ