ក្ដៅ​ៗ! ​កូរ៉េ​ខាង​ជើង​ ប្រកាស​​ សាក​គ្រាប់​បែក​ អ៊ីដ្រូហ្សែន​​​បាន​ជោគ​ជ័យ ក្រោយ​រញ្ជួយ​ដី​


ក្ដៅ​ៗ! ​កូរ៉េ​ខាង​ជើង​ ប្រកាស​​ សាក​គ្រាប់​បែក​ អ៊ីដ្រូហ្សែន​​​បាន​ជោគ​ជ័យ ក្រោយ​រញ្ជួយ​ដី​

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ប៉ុន្មាន​នាទី​មុន​នេះ​ថា បាន​តេស្ត​​សាក​ល្បង​គ្រាប់​បែក​ អ៊ីដ្រូហ្សែន​​​​បាន​ជោគ​ជ័យ​ បន្ទាប់​ពី​រញ្ជួយ​ដី​ក្បែរ​តំបន់​​​ទីតាំង​តេស្ត​សាកល្បង​​ថាមពល​នុយក្លេអ៊ែរ​​​​ថ្មី​ៗ​នេះ។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​ពី BBC។

 

ក្ដៅ​ៗ! ​កូរ៉េ​ខាង​ជើង​ ប្រកាស​​ សាក​គ្រាប់​បែក​ អ៊ីដ្រូហ្សែន​​​បាន​ជោគ​ជ័យ ក្រោយ​រញ្ជួយ​ដី​
 

តាម​រយៈ​ការ​ផ្សាយ​របស់​​ទូរទស្សន៍​​ជាតិ​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​​ឲ្យ​ដឹង​ថា៖ ” ការ​សាក​ល្បង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​​ដំបូង របស់​សាធារណរដ្ឋ បាន​ធ្វើ​ឡើង​ដោយ​ជោគ​ជ័យ​ នា​​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី​ ៦ ខែ​មករា ២០១៦” ។ សារព័ត៌មាន​រដ្ឋ កូរ៉េ​ខាង​ជើង​​បាន​ប្រកាស​​ភ្លាម ក្រោយ​​​​ រញ្ជួយ​ដី​​កម្រិត​ ៥,១​ រ៉ិចទ័រ​នៅ​ជិត​តំបន់​ Punggye-ri ជា​កន្លែង​សាក​ថាមពល​នុយក្លេអ៊ែរ​បាន​កើត​ឡើងប៉ុន្មាននាទីមុននេះ។ ​​

 

គ្រាប់​បែក​អ៊ីដ្រូហ្សែន ប្រើ​ប្រាស់​ចំហាយ​ដែល​បង្កើត​ជា​​​ការ​ផ្ទុះ​​​ខ្លាំង​ជាង គ្រាប់​បែក​អាតូមិក។

 

កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​គិត​ថា បាន​តេស្ត​​សាកល្បង​ថាមពល​នុយក្លេអ៊ែរ​ បី​ដង​មក​ហើយ​នៅ​តំបន់ Punggye-ri ចាប់​តាំង​ពី​ឆ្នាំ​២០០៦។ កាល​ពី​ខែ​ធ្នូ​​​កន្លង​ទៅ​ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ក៏​បាន​ឲ្យ​ដឹង​ដែរ​​ថា ទី​ក្រុង​ព្យុងយ៉ាង បាន​អភិវឌ្ឍ​គ្រាប់​បែក​អ៊ីដ្រូហ្សែន៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​

​​​​​