អ៊ីរ៉ង់៖ អារ៉ាប៊ី សាអូឌីត ដោះស្រាយបទឧក្រិដ្ឋ ដោយសារផ្ដាច់ចំណងការទូតបានទេ

ឌូបៃ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី បានលើកឡើងថា អារ៉ាប៊ី សាអូឌីត នឹងមិន អាចរកឃើញមូលហេតុ និងឧក្រិដ្ឋជន ដែលវាយប្រហារលើអ្នកកាន់និកាយស៊ីអ៊ីតបាននោះទេ បើធ្វើការផ្ដាច់ទំនាក់ទំនងជានឹងទីក្រុងតេរ៉ង់ បែបនេះ ប៉ុន្ដែអ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបដិសេធ មិន ទទួលស្គាល់ពាក្យចោទ ថាជាអ្នកនៅក្រោយការវាយប្រហារលើស្ថានទូត អារ៉ាប៊ី សាអូឌីត នោះលើយ។

ទីភ្នាក់ងារព័ត៌មាន Channel News Assia ចេញផ្សាយថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ នេះបន្ដទៀត ថា ក្រោយពី អារ៉ាប៊ី សាអូឌីត ប្រកាសដកស្ថានទូតចេញពីអ៊ីរ៉ង់ ប្រទេសបារ៉ែន និងស៊ូដង់ បានសម្រេចផ្ដាច់រាល់ទំនាក់ទំនងទាំងអស់ ជាមួយនឹងអ៊ីរ៉ង់ដូចគ្នា ក្នុងនោះសហព័ន្ធអារ៉ាប់រួម ក៏ហាក់ដកដៃពីអ៊ីរ៉ង់ដែរ បន្ទាប់ពីស្ថានទូត អារ៉ាប៊ីសាអូឌីត នៅក្រុងតេហេរ៉ង់ ទទួលរង វាយប្រហារដោយក្រុមបាតុករ។ ជាបន្ទាប់ប្រទេសកូវ៉ែត ក៏បានដកឯកអគ្គរាជទូតខ្លួនដែរ ដោយប្រាប់ថា ដើម្បីសុវត្ថិភាព។

លោកប្រធានាធិបតីអ៊ីរ៉ង់ ក្នុងជំនួបពិភាក្សាគ្នាជាមួយនឹង រដ្ឋមន្រ្តីការបរទេស ដាណឺម៉ាក លោក គ្រិស្ទាន ចេនសិន នៅក្រុងតេហេរ៉ង់ បានលើកឡើងថា “អារ៉ាប៊ី សាអូឌីត នឹងមិនអាច វែកមុខក្រុមជនដៃដល់ និងមូលហេតុនៃការវាយ ប្រហារដល់ស្ថាប័នសាសនា កំពូល របស់ខ្លួន បាននោះបានទេប្រសិនបើខ្លួនបំផ្លាញ ទំនាក់ទំនងនយោបាយជា មួយនឹងអ៊ីរ៉ង់បែបនេះ”។ លោកបន្ថែមទៀតថា “ មានតែការទូត និងការចរចាទេ ដែលជាវិធីដ៏ប្រសើរបំផុត ដើម្បីដោះស្រាយ បញ្ហារវាងប្រទេសទាំងពីរ”៕

អ៊ីរ៉ង់៖ អារ៉ាប៊ី សាអូឌីត ដោះស្រាយបទឧក្រិដ្ឋ ដោយសារផ្ដាច់ចំណងការទូតបានទេ