​ក្រុម​បៀល​ប្រាយ សម្រេច​មិន​ចូល​រួម​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​លីក និង​ពានសម្តេច​ហ៊ុន​សែន

ក្លិប​​បាល់​ទាត់​បៀលប្រាយ​យូណាយ​ធីត ​(BBU) បាន​ប្រកាស​ថា ខ្លួន​នឹង​​មិន​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់សម្តេច​ហ៊ុន​សែន និង​ការ​ប្រកួត​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ឡើយ។

bbu-soccer-002ការ​ដក​ខ្លួន​​សម្រេច​ដក​ខ្លួន​ចេញ​​របស់​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ ខណៈ​ក្រុម​មួយ​នេះ ​តែង​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ធំៗ​របស់​កម្ពុជា​ទាំង​២​នេះ​មិន​ដែល​ខាន ហើយ​ក៏​ទទួល​​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​គត់​សម្គាល់​នោះ ពិសេស​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន កាល​ឆ្នាំ​២០១៤ ក្រោយ​ចាញ់​ក្រុម​ប៉ូលិស ២-០ វគ្គ​ផ្តាច់​ព្រ័ត្រ។
ចំណែក​ការ​ប្រកួត​រដូវ​កាល​ឆ្នាំ​២០១៥​កន្លង​មក​នេះ ក្រុម​បៀល​ប្រាយ បាន​ឈរ​នៅ​លេខ​រៀង​ទី​​៨ នៃ​ការ​ប្រកួត​ប្រប​ខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ​ដោយ​មាន​២៧​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​៧ ស្មើ​៦ និង​ចាញ់​៩ ហើយ​អ្វី​ដែល​សំខាន់​នោះ បៀល​ប្រាយ គឺ​ជា​ក្រុម​តែ​មួយ​គត់ ដែល​បាន​ធ្វើ​ឲ្យ​ក្លិប​បឹង​កេតអង្គរ​ស្គាល់​ពាក្យ​ថា​ចាញ់ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ខណៈ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន ឆ្នាំ​២០១៥ បៀល​ប្រាយ បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ព្រោះ​បាន​ចាញ់​ក្រុម​ប៉ូលិស ៣-១។
លោក ប៊ុន ពេជ្រមុនី អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​បាល់​ទាត់​បៀល​ប្រាយ​យូណាយ​ធីត មិន​អាច​ទាក់​ទង ដើម្បី​សួរ​នាំ​ពី​ការ​ប្រកាស​ដក​ខ្លួន​ចេញរបស់​​ក្រុម​បៀល​ប្រាយ​ពី​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន និង​​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៦​នោះ​ទេ ព្រោះ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។
bbu-soccer-001

bbu-soccer-003
យ៉ាង​ណា​ក៏​ដោយ លោក​ ស៊ុំ វណ្ណា ​គ្រូ​ជំនួយ​​របស់​ក្លឹប​បាល់​ទាត់​បៀល​ប្រាយ​ បាន​ប្រាប់​វេប​សាយ​ក្នុង​ស្រុក​មួយ​​ថា ថ្នាក់​ដឹក​នាំ​ក្លិប​បៀល​បា្រយ​បាន​សម្រេច​​​​ផ្អាក​​​ចូល​រួម​ការ​ប្រកួត​​​ក្នុង​ពាន​រង្វាន់​ Hun Sen Cup ​និង​ លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ដោយ​មិន​ទាន់​ដឹង​ពី​ពេល​វេលា​ចូល​រួម​​វិញ​ឡើយ ប៉ុន្តែ​នេះ​​គ្រាន់​តែ​ផ្អាក​ប៉ុណ្ណោះ គឺ​មិន​មាន​​មែន​រំសាយក្រុម​​ឡើយ ហើយ​ការ​​​​ផ្អាក​មិន​​ចូល​រួមនេះ ​​​ដោយ​សារតែ​​ក្លិប​​​កំពុង​​​ជួប​វិបត្តិ​ហិរញ្ញវត្ថុ៕