CNRP ធ្វើវិមជ្ឈការ អំណាច ទៅរកជ័យជំនះ ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់២០១៧

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃព្រឹកទី៦ ខែមករា ឆ្នាំ២០១៦នេះ  បានធ្វើវិមជ្ឈ ការអំណាចឈាន ទៅរកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ ២០១៧ ខាងមុខ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្ស សង្រ្គោះជាតិ បានឲ្យដឹងថា នេះគឺជាគោលនយោបាយស្តីពី ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បី ដឹកនាំមកនូវការផ្លាស់ប្តូរ ដោយបានកំណត់អំពី ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្រ្ត និងផែនការសកម្មភាពឆ្នាំ២០១៦និងឆ្នាំបន្តទៀត ។

លោកបានលើកឡើងទៀតថា “ដើម្បីបានកំណត់នូវមូលដ្ឋានគ្រឹះបីសម្រាប់ក្រុមដឹកនាំ គឺភាពជឿ ជាក់លើខ្លួនឯង , ភាពជឿជាក់លើក្រុមដឹកនាំ និងភាពជឿជាក់លើគោលការណ៍-គោលនយោបាយ ហើយក្រុមដឹកនាំមូលដ្ឋាន ភូមិ-ឃុំ ដែលជាអ្នកពន្យល់ផ្សព្វផ្សាយដោយផ្ទាល់ ជាមួយនឹងប្រជា ពលរដ្ឋដែលរស់នៅតាមភូមិ-ឃុំ សាម៉ី។ គឺជាកត្តាជោគជ័យ ឬបរាជ័យរបស់យើង ក្នុងការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស”។

ការផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ មកលើគោលនយោបាយ មកលើក្រុមដឹកនាំ គឺជាសិទ្ធិសេរី ភាព របស់ពលរដ្ឋគ្រប់រូប មានតែក្រុមដឹកនាំទេដែលត្រូវរៀបចំបុគ្គលិកលក្ខណៈ ចរិតសីលធម៌ គោលនយោបាយ ពង្រឹងសមត្ថភាព ដើម្បីផ្សព្វផ្សាយ ឲ្យបានទូលំទូលាយគ្រប់ទីកន្លែង ទើបទទួល បានជំនឿទំនុកទុកចិត្ត ពីប្រជាពលរដ្ឋម្ចាស់អំណាច៕

CNRP ធ្វើវិមជ្ឈការ អំណាច ទៅរកជ័យជំនះ ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់២០១៧