អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាកាច់ក ម៉ូតូ២នាក់

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដែលប្រចាំការ នៅសង្កាត់ស្ទឹងមានជ័យ នៅម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ហើយឆែកឆេររក ឃើញមានសម្ភារៈសម្រាប់កាចក ម៉ូតូ នៅក្នុងខ្លួនជន សង្ស័យ ទាំង២នាក់ នៅចំណុចក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១.ឈ្មោះឡុង ឆយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២.ឈ្មោះយ៉េង គឹមស័រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្ខពួកដែលរត់គេចខ្លួននោញ មានឈ្មោះ អាឡេឡឺ អាយុ១៨ឆ្នាំ មុខរបរ និងអាស័យដ្ឋានមិនពិតប្រាកដ ។

លោក ណុល សុធា មេបញ្ជាការរងអាវុធហត្ថបានឱ្យដឹងថា ដោយទទួលបញ្ជាផ្ទាល់ពីមេបញ្ជាការខណ្ឌ លោកបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមាន ការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈកម្លាំងល្បាតមកដល់ចំណុចផ្លូវបេតុង ក្នុងភូមិថ្មី ស្រាប់ តែប្រទះឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស មើលទៅគួរឱ្យសង្ស័យទើប កម្លាំងសមត្ថកិច្ច ហៅឱ្យឈប់ដើម្បីធ្វើការសាកសួរនាំ ប៉ុន្តែភ្លាមៗនោះជនសង្ស័យម្នាក់ ឈ្មោះ ឡេឡឺ បានលោតចុះពីលើម៉ូតូ រួចរត់ដោយថ្មើរជើងបាត់ស្រមោលឈឹង ដោយឡែកជនសង្ស័យ ២នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបានភ្លាមៗ និងធ្វើការឆែកឆេរខ្លួន ក៏រកឃើញមាន សម្ភារៈសម្រាប់ធ្វើសកម្មភាពកាច់ . ក ម៉ូតូមួយចំនួន ដូចជា សោរកាច់.ក ១ , សោរលេខ៨ ចំនួន ១ , និង ដែកសម្រាប់ឆ្កឹះចំនួន ១ផងដែរ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ ក៏ដូចជាវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធា នីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូន ទៅតុលាការ ចាត់ការទៅតាមផ្លូវ ច្បាប់ ៕

អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាកាច់ក ម៉ូតូ២នាក់

អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាកាច់ក ម៉ូតូ២នាក់

អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាកាច់ក ម៉ូតូ២នាក់

អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាកាច់ក ម៉ូតូ២នាក់