អស់បារម្ភ ជាមួយនឹង កញ្ចប់សេវាកម្ម អ៊ីនធឺណិត ដោយសេរី របស់មិត្ដហ្វូន

ភ្នំពេញ៖ ការដាក់ឲ្យដំណើរ ការនូវសេវាកម្ម អ៊ីនធឺណិតដោយសេរី ឬ Unlimited Internet នៅលើទូរ ស័ព្ទ ដៃក្នុងតម្លៃថោកសមរម្យនឹងបំបាត់ភាពស្ទាក់ស្ទើរនៃការប្រើប្រាស់អ៊ីនធឺណិត 3G ឬ 4G ដោយ មិនបាច់បារម្ភចំពោះការអស់ទឹកប្រាក់ឡើយ។

បើតាមស្ថិតិក្រុមហ៊ុនផ្ដល់ប្រឹក្សាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបង្ហាញថា ការប្រើប្រាស់ អ៊ីនធឺណិតក្នុង ប្រទេសកម្ពុជាបានកើនឡើងប្រមាណជា ៤១៤ ភាគរយតាំងពីខែមករា ឆ្នាំ២០១៤ ប៉ុន្ដែអ្នកប្រើប្រាស់អ៊ីនធឺណិត ស៊ីជម្រៅនៅមានចំនួនត្រឹមតែ២៥ភាគរយប៉ុណ្ណោះ។

ស្ថិតិបានបញ្ជាក់ច្បាស់ថា ទោះបីជាពលរដ្ឋកម្ពុជា មានលទ្ធផលចំណាយប្រាក់ប្រើប្រព័ន្ធ អ៊ីនធឺណិត លើទូរស័ព្ទរបស់ខ្លួនក្នុង ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ក៏ពួកគេពិបាកទប់នឹង ការចំណាយខ្ពស់នោះដែរ មានន័យថា អ្នកប្រើប្រាស់ ភាគច្រើននៅតែស្ទាក់ស្ទើក្នុង ការឡុកចូល គណនី ទូរស័ព្ទរយៈពេលខ្លី និងមិនពេញលេញ ជាពិសេសសម្រាប់ការសិក្សា ស្រាវ ជ្រាវឯកសារ របស់សិស្សានុសិស្ស។

នៅក្នុងគម្រោងប្រូម៉ូសិន «Go to School Together» សេវាកម្មអ៊ីនធឺណិតដោយសេរីរបស់បណ្ដាញ ទូរស័ព្ទមិត្ដហ្វូនជាកម្លាំង ចលករមួយ ក្នុងការជំរុញសន្ទុះអ្នកប្រើប្រាស់អ៊ីនធឺណិត យ៉ាងទូលំទូលាយ បើធៀបនឹងបណ្ដាប្រទេសជឿនលឿនដទៃ។ លទ្ធភាពចូលទៅកាន់ប្រព័ន្ធអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាពិតជាផ្ដល់សារៈសំខាន់ ជាច្រើនដល់អ្នកប្រើប្រាស់។

ឥឡូវនេះមិត្ដហ្វូន បានបង្ហាញពីភាពរីករាយជាមួយនឹងអត្រាតម្លៃអ៊ីនធឺណិតដ៏ទាបបំផុតជាមួយកញ្ចប់ អ៊ីនធឺណិតដោយសេរី។ត្រឹមតែ៣ដុល្លារ លោកអ្នកអាចលេងអ៊ីនធឺណិតដោយសេរីពេញ១ខែ ដោយ គ្រាន់តែចុច*133*4# លោកអ្នកអាចប្រើកម្មវិធីដែលតភ្ជាប់ជាមួយនឹងអ៊ីនធឺណិត ភ្ជាប់ទំនាក់ទំនង ដោយ សប្បាយជាមួយមិត្តភក្តិរបស់លោកអ្នកនៅលើ Viber, Whatsapp, Line,…។ លោកអ្នកនឹង ទទួលបានការលេងសារដោយសេរី ខលដោយសេរី លេងអ៊ីនធឺណិតដោយសេរី និងសេរីគ្រប់យ៉ាង។ តើមានអ្វីដែលល្អប្រសើរជាងនេះទៀតនោះ?»។

ជាមួយនឹងជម្រើសកញ្ចប់សេវាកម្មអ៊ីនធឺណិតដ៏សម្បូរបែបសម្រាប់ផ្គាប់ចិត្ដអតិថិជនប្រើប្រាស់បណ្ដាញទូរស័ព្ទមិត្ដហ្វូនប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ ព្រមទាំងទិញទិន្នន័យបន្ថែមរហូតដល់ ៦០០ MB ពួកគេមិនបារម្ភពីការឆាប់អស់ទឹក ប្រាក់ក្នុងគណនីឡើយ។

គេហទំព័រមិត្ដហ្វូន បានបង្ហាញតារាងសេវាកម្មអ៊ីនធឺណិតឥតដែនកំណត់ថា អតិថិជនអាចជ្រើសតម្លៃ ២០ សេន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ តម្លៃ ១,៥ ដុល្លារសម្រាប់ប្រើប្រាស់ប្រចាំសប្ដាហ៍ ឬកញ្ចប់ ៣ ដុល្លារ និង ៥ ដុល្លារសម្រាប់ប្រើប្រាស់ប្រចាំខែ។ សម្រាប់អ្នកចង់រហ័សទាន់ចិត្ដ គួរតែជ្រើស រើសយកកញ្ចប់អ៊ីនធើណិតល្បឿន លឿនជាមួយទិន្នន័យរហូតដល់៦០០MB ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ៕

អស់បារម្ភ ជាមួយនឹង កញ្ចប់សេវាកម្ម អ៊ីនធឺណិត ដោយសេរី របស់មិត្ដហ្វូន