គ.ជ.បសម្រាំងយក បេក្ខជន៣នាក់ និង១២នាក់ជ្រើសរើស ជាអគ្គលេខាធិការ និងអគ្គលេខាធិការង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៦ ខែ មករា ឆ្នាំ ២០១៦នេះ បានធ្វើការសម្រាំង យកបេក្ខជនចំនួន៣នាក់សម្រាប់ជ្រើសរើសជាអគ្គលេខាធិការ និង១២នាក់ផ្សេង សម្រាប់ជ្រើសរើសជា អគ្គលេខាធិការរង គ.ជ.ប ក្នុងចំណោមបេក្ខជន ដែលបានបំពេញ បែបបទដាក់ពាក្យត្រឹមត្រូវ តាមលក្ខខណ្ឌ ចំនួន៨៦នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅមុននេះ បន្តិចបានឲ្យដឹងថា “ បេក្ខជន៣នាក់ដែលនឹងត្រូវធ្វើការ ជម្រុះសម្រាប់តំណែង អគ្គលេខាធិការ គ.ជ.បរួមមាន៖ ១.លោក ហេង មណីចិន្តា ,២.លោក ទេព នីថា, និងទី៣.លោកយា ណាវុធ។

ចំណែកបេក្ខជនចំនួន១២នាក់ ដែលត្រូវធ្វើការជម្រុះសម្រាប់ តំណែងជាអគ្គលេខាធិការរងគ.ជ.ប វិញមានដូចជា ៖១.លោក ម៉ៅ សុភារិទ្ធ, ២.លោក សំ សុគង់ ,៣.លោក គឹម ឈន ,៤.លោក សូម សូរីដា ,៥.លោក ម៉ុក ដារា ,៦.លោក នី ចរិយា ,៧.លោក តាន់ ប៊ុនវីរៈ ,៨.លោក ណេ ហ្សូនី ,៩.លោក សុកុលៈ ទីប៉ោ ,១០. លោក រស់ សូ ,១១.លោក យ៉ត ប៊ុននី, និងទី១២.លោកស្រី លឹម ច័ន្ទលីដា”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ធ្នូ កន្លងមក គ.ជ.បបាន ជម្រុះបេក្ខជនចំនួន៣៨នាក់ រួចមកហើយ ក្នុងចំណោមបេក្ខជន១២៤នាក់ គឺនៅសល់តែ៨៦នាក់តែប៉ុណ្ណោះ ហើយនៅថ្ងៃទី ៦  មករា នេះ គ.ជ.ប បានជម្រុះបេក្ខជនចោលចំនួន ៧១នាក់ ថែមទៀត គឺទុកតែ១៥នាក់ សម្រាប់ធ្វើការប្រកួត ប្រជែងបន្តទៀត៕

គ.ជ.បសម្រាំងយក បេក្ខជន៣នាក់ និង១២នាក់ជ្រើសរើស ជាអគ្គលេខាធិការ និងអគ្គលេខាធិការង

គ.ជ.បសម្រាំងយក បេក្ខជន៣នាក់ និង១២នាក់ជ្រើសរើស ជាអគ្គលេខាធិការ និងអគ្គលេខាធិការង