អាជ្ញាធរ​កម្ពុជា​បើក​ឲ្យ​ដំណើរ​ការ​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​៦​មករា​២០១៦

ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០១៦​នេះ តទៅ​អាជ្ញាធរ​បើក​ឲ្យ​ដំណើរ​ការ​ធ្វើ​ប័ណ្ណ​បើក​បរ​ម៉ូតូ​ឡើង​វិញ។​ ការ​សម្រេច​ដូច្នេះ គឺ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​អំពីការ​បញ្ចុះ​តម្លៃ​ក្នុង​ការ​ធ្វើ​ប័ណ្ណ​បើក​បរ​​ម៉ូតូ​ពី​៧ម៉ឺន​៤ពាន់​រៀល​មក​នៅ​ត្រឹម​២ម៉ឺន​៥ពាន់​រៀល​ប៉ុណ្ណោះ​ចំពោះ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​។