រថយន្ត​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​បាក់​បង្កាន់ដៃស្ពាន់​ប្រហែល​២០​ម៉ែត្រ​

កណ្តាល: រថយន្ត​ហ៊ី​ណូ ប្រ​លះ​ជាមួយ តា​កូ​មា ហើយ​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​បណ្តា​ល​ឲ្យខូចខាត​ប្រហែល​២០​ម៉ែត្រ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​​បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី ៦​ខែមករា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៤ ស្ថិត​លើ​ស្ពាន​តា​អែក្នុងភូមិ​-​ឃុំ អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល ។​

​ចំណែក​អ្នកបើករថយន្ត​បង្ក ម៉ាក ហ៊ី​ណូ  មានឈ្មោះ​ឆិល ពន្លក ភេទ ប្រុស អាយុ​២៧ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​រីឯ​អ្នកបើករ​ថយ​ន តា​កូ​មា មានឈ្មោះ ឡូត ថុល ភេទ ប្រុស អាយុ ៤២ឆ្នាំ​មុខរបរ កសិករ រស់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល​។​

 នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ប្រភេទ​ប៉ែន​ដឹក​ដី ម៉ាក ហ៊ី​ណូពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A- 8672​បាន​បើក​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក តា​កូ​មា ពណ៌ ស្លែ ពាក់​ស្លាកលេខ 2A-1991 ពេញទំហឹង​ហើយ​រថយន្ត ហ៊ី​ណូ​​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​ខូចខាត​អស់​ប្រហែល​២០​ម៉ែត្រ​ផងដែរ​។ ចំណែក​រថយន្ត​ទាំង​២​គ្រឿងខូចខាត​ទាំងសងខាង​។​

​ក្រោយពី​កើតហេតុ កម្លាំង​នគរបាល ចរាចរ​ស្រុក បាន​ចុះមក​វាស់វែង និង​អូស​រថយន្តទាំង​២​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕