ស្រវឹង​ចុះទៅ​ងូតទឹក​ក្នុង​រណ្តៅ​ដី ក្រោយ​ផ្ទះ​លង់​ស្លាប់​

កណ្តាល: បុរស​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង យ៉ាង​ជោកជាំ បាន​ចុះទៅ​ងូតទឹក ក្នុង​រណ្តៅ​ដី នៅខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​លង់​ស្លាប់​។​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង  កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិត្រពាំង​ជ្រៃ ឃុំ ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ហេ ធី ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ​កម្មករ​លី​សែង មាន​ទីលំនៅភូមិ​.​ឃុំ កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​​ត្រឡប់មក​លី​បា​វជី នៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន រួច​ក៍​ទិញ​ស្រាស​ចំនួន​កន្លះ​លីត្រ​យកមក​ផឹកហើយ​បន្ត​ផឹក​កាហ្វេ​ទៀត ។ លុះ​ម៉ោង​៧​និង​៣០​នាទី ជនរងគ្រោះ​បានត្រឡប់មកផ្ទះ​វិញ ពេលមកដល់​ផ្ទះ ជនរងគ្រោះ​មាន​ភាព​ស្រវឹងស្រា​យ៉ាងខ្លាំង ក៍ចុះ​ងូតទឹក​នៅក្នុង​រណ្ដៅ​ដី នៅជាប់​ខាងក្រោយ​ផ្ទះ​ប្រពន្ធ​​ឃើញ​សភាព​មិន​ស្រួល ដោយ​វាន់​ជាប់​ត្រគាត ក៍​ទៅ​ជួយ​ទាញ​ដៃ​ឡើង តែ​ទាញ​មិន​រួច ជនរងគ្រោះ​បាន​លិចចូលក្នុង​ទឹក​បាត់​តែម្ដង​ហើយ​បងប្អូន​នឹង​អ្នក​​ជិតខាង បាន​ជួយ​រក​ដែរ​តែ​រក​ពុំ​ឃើញ ។​

​លុះ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ទើប​ក្រុមគ្រួសាររកឃើញ សព​និង​បាន​ស្រង់​សព​មក​ផ្ទះ រួច​រាយការណ៍​ជូន​សមត្ថកិច្ច ។ ក្រោយ​ធ្វើការ​ពិនិត្យ​សព​ជនរងគ្រោះ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ ពុំមានស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម​ទ្បើ​យ​គឺ​ពិតជា​លង់​​ទឹក​ស្លាប់​ប្រាកដ​មែន ហើយ​ជូន​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ ៕