ជម្រើស​ជាតិ​ប្រកួត​មិត្ត​ភាព​ជាមួយ​ការពារជាតិ​ស្អែក​នេះ​ មុន​ចេញ​ទៅ​បង់ក្លាដេស


ជម្រើស​ជាតិ​ប្រកួត​មិត្ត​ភាព​ជាមួយ​ការពារជាតិ​ស្អែក​នេះ​ មុន​ចេញ​ទៅ​បង់ក្លាដេស

ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​នៅ​វេលា​ម៉ោង ៣:៣០នាទី​រសៀល​ស្អែក​នេះ​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ ដើម្បី​កម្ដៅ​សាច់​ដុំ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រទេស​បង់ក្លាដេស ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ 2016 Bangabandhu Gold Cup។

 

ជម្រើស​ជាតិ​ប្រកួត​មិត្ត​ភាព​ជាមួយ​ការពារជាតិ​ស្អែក​នេះ​ មុន​ចេញ​ទៅ​បង់ក្លាដេស
ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា

 

ជំនួប​មិត្តភាព​នៅ​ថ្ងៃ​ស្អែក​ជាមួយ​ក្លឹប​ក្រសួង​ការពារ​ជាតិ គឺ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​លើក​ទី២ របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ស្វាយរៀង ១-០ កាល​ពី​ថ្ងៃ​ទី៤ លើ​ទីលាន​មជ្ឈមណ្ឌល​ និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ទៅ​ប្រកួត​លើក​នេះ ដោយ​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ធំ ដោយសារ​ពួក​គេ​ជាប់​ភារកិច្ច​ក្នុង​ក្រុម K-Cement Cambodian All Stars សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជើង​ឯករ​ង​ថៃ​ SCG Muangthong United និង​ក្រុម​ជើង​ឯក Buriram United៕

 

​​កម្មវិធី​ប្រកួត និង​​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​ត្រៀម​ពាន​រង្វាន់ 2016 Bangabandhu Gold Cup៖

 

កម្មវិធី​ប្រកួត​របស់​កម្ពុជា​នៅ​ពាន​ 2016 Bangabandhu Gold Cup

ថ្ងៃ​ខែ​ប្រកួត

ក្រុម​

ប៉ះ​

ក្រុម​

ទី​លាន​

១១​ មករា​​

ម៉ាល់ឌីវ​

vs

កម្ពុជា​

Shams- Ul- Huda

១៣​ មករា​

កម្ពុជា​

vs

បារ៉ែន​

Bangabandhu National

១៥​ មករា​

កម្ពុជា​

vs

U-23 បង់ក្លាដេស​

Bangabandhu National

 

ថ្នាក់​ដឹក​នាំ និង​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​

ល​

ឈ្មោះ​​

តួនាទី​

១​

ឆាំង ពិសិដ្ឋ​

អ្នក​ចាត់​ការ​

២​

Lee Tae Hoon

គ្រូ​បង្វឹក​​

៣​

អ៊ុង កនយ៉ានិត​

គ្រូ​ជំនួយ​

៤​

អ៊ុំ​ សាវង្ស​

គ្រូ​ជំនួយ​

៥​

ហោ សុខហេង​

គ្រូ​ជំនួយ​

៦​

សួង ភិរម្យ​​

គ្រូ​អ្នក​ចាំទី​

៧​

ហៃ សក្ខរី​

គ្រូ​ពេទ្យ​

៨​

ស៊្រាង ប៊ុណ្ណា​

គ្រូ​ពេទ្យ​

កីឡាករ​

៩​

ស៊ើយ វិសាល​

កីឡាករ​

១០​

រឿម ចាន់រឿន

កីឡាករ

១១​

ណុប តុលា​

កីឡាករ

១២​

ហួយ ផល្លីន​

កីឡាករ

១៣​

ខែក ខេមរិន​

កីឡាករ​

១៤​

សំអឿន ពិដោរ​

កីឡាករ

១៥​

នេន សុធារ័ត្ន​

កីឡាករ

១៦​

ប៉េង ប៊ុនឆាយ​

កីឡាករ​

១៧​

ឈិន ឈឿន​

កីឡាករ

១៨​

សុខ ច័ន្ទរស្មី​

កីឡាករ​

១៩​

អ៊ុំ សេរីរ័ត្ន​

កីឡាករ

២០​

ទូច រ៉ូម៉ា​

កីឡាករ​

២១​

ឆេង ម៉េង​

កីឡាករ​

២២​

ច្រឹង ពលរដ្ឋ​

កីឡាករ

២៣​

ប្រាក់​ មុន្នីភិរុណ​

កីឡាករ

២៤​

ទិត្យ ឌីណា​

កីឡាករ

២៥​

សុន វណ្ណដេត​

កីឡាករ​

២៦​

ថន ដារ៉ាពេជ្រ

កីឡាករ

២៧​

ឡេង មករា​

កីឡាករ

២៨​

ហុង ផេង

កីឡាករ

២៩​

សុខ សុវណ្ណ

កីឡាករ

៣០​

ឃួន ឡាបូរ៉ាវី

កីឡាករ

 

 

អត្ថបទ៖ គង់ វិសាល