Messi នឹង​គ្មាន​លើ​ក្រប​មុខ​ FIFA 17 ទៀត​ទេ ជំនួស​វិញ​ដោយ​កីឡាករ​ Real Madrid


Messi នឹង​គ្មាន​លើ​ក្រប​មុខ​ FIFA 17 ទៀត​ទេ ជំនួស​វិញ​ដោយ​កីឡាករ​ Real Madrid

Lionel Messi ​តារា​ឆ្នើម​របស់​ក្រុម​ FC Barcelona នឹង​គ្មាន​មុខ​បង្ហាញ​លើ​គម្រប​​ហ្គេម​បាល់ទាត់​ FIFA 17 ទៀត​ទេ ​ប៉ុន្តែ​កីឡាករ​ក្រុម​គូ​ប្រជែង​របស់​គេ​ Real Madrid​ ម្នាក់​នឹង​ជំនួស​តំណែង​នេះ​វិញ។ នេះ​បើ​តាម​សារព័ត៌មាន​បារាំង​ L’Equipe។

 

Messi នឹង​គ្មាន​លើ​ក្រប​មុខ​ FIFA 17 ទៀត​ទេ ជំនួស​វិញ​ដោយ​កីឡាករ​ Real Madrid

 

Messi នឹង​គ្មាន​លើ​ក្រប​មុខ​ FIFA 17 ទៀត​ទេ ជំនួស​វិញ​ដោយ​កីឡាករ​ Real Madrid

Messi បង្ហាញ​ខ្លួន​លើ​គម្រប FIFA 16

 

​Super Star ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ បង្ហាញ​មុខ​លើ​គម្រប​​ហ្គេម​ FIFA ​តាំង​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​មក​ទល់​ពេល​នេះ​កុងត្រា​៤​ឆ្នាំ​របស់​គេ​​ជិត​នឹង​បញ្ចប់​ហើយ ហើយ​កីឡាករ​រូប​នេះ ក៏​មិន​រំពឹង​ថា​នឹង​ត​កុងត្រា​ថ្មី​ទៀត​ដែរ។

 

ក្រុមហ៊ុន​ EA Sports ​កំពុង​តែ​ស្វែង​រក​តារា​ឆ្នើម​ណា​ម្នាក់​ទៀត​ ដើម្បី​ជំនួស​តំណែង​ Messi នៅ​លើ​គម្រប​ FIFA 17 ខាង​មុខ ខណៈ​ដែល​​ជម្រើស​ដំបូង​​របស់​គេ Cristiano Ronaldo និង​​ Neymar ​បាន​ជាប់​កុងត្រា​ជាមួយ​ Pro Evo និង​ Konami ​អស់​ហើយ។

 

យ៉ាង​ណា​មិញ​ ប្រភព​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា FIFA ​បាន​រក​ឃើញ​ជម្រើស​ដ៏​ល្អ​បំផុត​របស់​គេ​ហើយ​ ដែល​កីឡាករ​ម្នាក់​នោះ​គឺ​ជា​ Playmaker របស់​ក្រុម​ Real Madrid ខ្សែ​បម្រើ​​កូឡុំប៊ី James Rodriguez៕

 

-ចុចអាន៖ ចំណាត់​ថ្នាក់​កីឡាករ​ Barcelona ​៥​នាក់​ ដែល​ល្អ​បំផុត​ឆ្នាំ​២០១៥
​​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal