សំណង់​កា​រ៉ា​ស​សាំង​ក្រុមហ៊ុន (LHR) នៅតែ​បន្ត​សាងសង់​លើដី​តំបន់​បឹង​ព្រែក​ទប់​យ៉ាង​រលូន​ធ្វើ​ឲ្យពលរដ្ឋ​សើច​

​ខេត្ត​ព្រះសីហនុ​៖ រហូតមកដល់​ពេលនេះ​សំណង់​កា​រ៉ា​ស​សាំង​របស់​សាខា​ក្រុមហ៊ុន (LHR) បាន​ដំណើរការ​សាងសង់ លើដី​តំបន់​ព្រែក​ទប់ (​បឹង​ស្តុ​ប​ទឹកស្អាត​ប្រើប្រាស់​) យ៉ាង​រលូន​សម្រេចបាន​ប្រមាណ ៥០ ភាគរយ​ហើយ បើទោះជា​ម្ចាស់​សំណង់​មួយ​នេះ​មិនទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ក្នុងការ​សាងសង់ ពីរ​អាជ្ញាធរ​ក្រុង ខេត្ត​ព្រះសីហនុ​ក៍ដោយ ហើយ​សំរាប់​មន្ត្រី​អនុវត្ត​ច្បាប់​មន្ទីរ អង្គភាព ពាក់ព័ន្ធ​ហាក់ ដូចជា​ល្វើយ មិនមាន​វិធាន​ទប់ស្កាត់​អ្វី​ទល់​តែ​សោះ​ទំនង​ខ្លាច​អំណាច​ម្ចាស់​សំណង់ និង​ជន​នៅ​ពី​ក្រោ​សំណង់​នេះ ហើយ​ពលរដ្ឋ​កំពុង​ពេបជ្រាយ​ភាពកម្សោយ​របស់​អាជ្ញាធ​រ​ខេត្ត​នេះ​។

​លោក គៀត ចំរើន នាយករង​ការិយាល័យ​អន្តរ​វិស័យ សាលាខេត្ត​ព្រះសីហនុ ជុំវិញ​បញ្ហា​សំណង់ ខាងលើនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា សំណង់​នេះ​ក្រុមការងារ​មន្ត្រី​របស់លោក​បាន​ចុះ​ធ្វើការ​សិក្សា​រូ​ច ហើយ ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដូចជា​មន្ទីរ​បរិស្ថាន មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សុ​រិ យោ​ដី និង​សំ ណង់​ខេត្ត .​មន្ទីរ​ឧស្សាហកម្ម និង​សប្ប​កម្ម រូ​ម​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ស្តីពីរ​ផល​ប៉ះ ពាល់ បរិស្ថាន បឹង​ព្រែក​ទប់​ព្រមទាំង​បានធ្វើ​របាយការណ៍​ដាក់ជូនទៅ​លោក យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ​រូ​ច ហើយ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​បាន​ជ្រាប់ និង​មាន វិធានការណ៍ តាមផ្លូវ​ច្បាប់ ។ ហើយ​ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ​លោក​មិនទាន់បាន ដឹង ទេ ហើយ​សំណង់​នេះ​ក៍​មិនបាន ធ្វើការ ហាមឃាត់​នោះដែរ​។​

​សំណង់​កា​រ៉ា​ស​សាំង​ក្រុមហ៊ុន (LHR) ខាងលើនេះ បើតាម​ការបញ្ជា​ក់រប​ស់ លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សប្ប​កម្ម​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា វត្តមាន​សំណង់​នេះ​គឺជា​ការ​ប្រ ឈម ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ទឹក​បឹង​ព្រែក​ទប់​ដែលជា​បឹង​ស្តុ​ប​ទឹកស្អាត​សំរាប់​ប្រជាពលរដ្ឋ ទូទៅ ក្នុង​ក្រុងព្រះសីហនុ​ប្រើប្រាស់ ពីព្រោះ​កាកសំណល់​ប្រេង​ឥ​ទ្ទ​នៈ​គ្រប់​ប្រភេទ និង​ហូរ​ចេញពីរ​ទីតាំង​សំណង់​នេះហើយ​ហូរ​បន្តទៅ​ចាក់​ចូលក្នុង​ទឹក​បឹង​យ៉ាង​ពេញបន្ទុក ហើយ​ទឹក​បឹង​នៅពេល នោះ​ក៍ មិនអាច​ប្រើប្រាស់​បាន​តទៅទៀត​ដែរ​។ ដូចនេះ​បើ​អាជ្ញាធរ​ក្រុង ក៍​ដូចជា​អាជ្ញាធរខេត្ត​មុននឹង សម្រេច ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ សំណង់​ខាងលើនេះ សូមមេត្តា​ពិនិត្យ​ផង​។

សូមរំលឹ​ក​​ថា​ដី​ក្នុង​តំបន់​បឹង​ព្រែក​ទប់​ថ្មីៗ​នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រ​សូង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សុរិយោ​ដី និង​សំណង់​ចេញ (​សជណ​) ស្តីពីរ​ការហាមឃាត់ ជា​បណ្តោះអាសន្ន នៅ​ការចេញ ប្លង់​កម្ម សិ​ទ្ទិ​ក៍​ដូច​ជាការ​អនុ​ញា​ត្តិ​ការសាងសង់​សំណង់​ផ្សេងៗ​នៅ​លើដី​ជុំវិញ​បឹង​ព្រែក​ទប់ បន្ទាប់ពីរ​មានការ ស្នើរ​សុំ​ពីរ​រដ្ឋមន្ត្រី​ក្រ​សូង ឧស្សាហកម្ម​និង​សិប្បកម្ម ដោយ​ខ្លឹមសារ​នោះ បានបញ្ជាក់​យ៉ាងច្បាស់​ថា​ការ ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើដី​តំបន់​បឹង​ព្រែក​ទប់​អាច ដំណើរការ ឡើងវិញ​បាន​លុះត្រាតែ​អាជ្ញាធរខេត្ត​ព្រះ សីហនុ​អនុវត្តន៍​ឲ្យ​រូ​ចរាល់​នៅ​ខ្លឹមសារ (​ស​.​ជ​.​ណ​) លេខ​៤៩៨​ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១២ របស់​ទីស្តីការ គណៈរដ្ឋមន្ត្រី​ឲ្យ ហើយ​រូ​ចរាល់​ជាមុនសិន​៕ សមុទ្រ​ខៀវ​ ​

KA-05-01-2016-13 KA-05-01-2016-14 KA-05-01-2016-16