កម្មករ​ខ្មែរ​២​នាក់​ឈ្លោះ​វាយ​គ្នា​ជាមួយ​មេការ​ជនជាតិ​ចិន​ទៅវិញទៅមក​មេការ​ចិន​របួស​ដេកពេទ្យ​កម្មករ​ខ្មែរ​២​នាក់​ត្រូវ​តុលាការ​ឃុំខ្លួន

​ ​ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្ត​កំពង់ឆ្នាំង​បា​នស​ម្រ​ច​ឃុំខ្លួន​កម្មករ​ខ្មែរ​ចំនួន​២​នាក់ ជា​បណ្តោះអាសន្ន​ក្នុង ព​ន្ឋ​នាគារ​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា វាយ​មេការ​ជនជាតិ​ចិន​ម្នាក់​នៅក្នុង​រោងចក្រ​អោយ​រងរបួស​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​រោងចក្រ​ជីន​យី ស្ថិតនៅក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ បន្ទាប់ពី​មាន ជម្លោះ​វាយ​គ្នា​ទៅវិញទៅមក ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថា​៖ ជន​ ​សង្ស័យ​ទាំង​២​នាក់​ខាងលើ មានឈ្មោះ តង់ រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាម​គី្គ​មានជ័យ និង​ម្នាក់ទៀត​ឈ្មោះ ឆាន ធា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្នាយ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។ ចំណែក​ជនជាតិ​ចិនរ​ងរ​បួស​មានឈ្មោះ ឡា ដាំង ជា​មេការ​ក្នុង​រោងចក្រ​ខាងលើ ។

​សមត្ថកិច្ច​បាន​បន្តថា​៖ កាលពី​វេលា​ម៉ោង ជា​៣​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ ជន សង្ស័យ ទាំង​២​នាក់ រួមជាមួយ​កម្មករ​ក្នុង​រោងចក្រ ២-៣​នាក់​ទៀត បាននាំគ្នា​ផឹកស្រា អស់​ជាង​២​លីត្រ​ហើយក៏​ ​មានទំនាស់​ជាមួយគ្នា បន្ទាប់មក​ក៏​រាលដាល ឈ្លោះ​ជាមួយ​មេការ​ជនជាតិ​ចិន​ម្នាក់ ពេលនោះ​ជនជាតិ​ ​ចិន​រូបនោះ​បានរ​ត់ទៅ​ប្រាប់​ឈ្មោះ ឡា ដាំង ដែលជា​ជនជាតិ​ចិន ថា​កម្មករ​ខ្មែរ​បង្ករឿង​ឈ្លោះ​។​

​ពេលនោះ​ឈ្មោះ ឡា ដាំង បាន​ចេញមក និង​បាន​យក​ទូរស័ព្ទដៃ​ថត​កម្មករ​ខ្មែរ ភ្លាម​នោះដែរ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​វាយ​ប្រតាយ ប្រតប់​គ្នា​ជាមួយ​ជនជាតិ​ចិន​ឈ្មោះ ឡា ដាំង ដោយ​វ៉ៃ​ទៅ​ ​វិញ​ទៅមក បន្ទាប់មក​ត្រូវ​កម្មករ​ខ្មែរ​វ៉ៃ​មួយ​ដំបង​ឫស្សី​បណ្តាលអោយ​ជនជាតិ​ចិន​របួស​ត្រូវ​ក្បាល រួច​រត់​ចូលក្នុង​រោងចក្រ​វិញ ចំណែក​កម្មករ​ខ្មែរ ក៏បាន​រងរបួស​ខ្លះៗ​ដែរ​ហើយ​បាន​រត់​ទៅផ្ទះ តែ​ក្រោយមក​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ជនជាតិ​ចិន​ឈ្មោះ ឡា ដាំង បានដាក់​ពាក្យបណ្តឹង ចំណែក​ពលរដ្ឋ​ថា​គួរ​ចាប់​ជនជាតិ​ចិន​ឈ្មោះ ឡា ដាំង នោះដែរ​ទ​ប​ត្រូវ​។

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ជនជាតិ​ចិន​រូបនោះ​បាន​ទៅ​ព្យាបាល​របួស​នៅ​ភ្នំពេញ តែ​មិនដឹងថា​ ​រូបគេ របួសស្រាល ឬ​ធ្ងន់​នោះទេ​។​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា មកពី​ជនជាតិ ចិន​យក​ប៉ែល​មក​វ៉ៃ​លើ​ពួកខ្លួន​មុន ទើប​គេ​ការពារ​ខ្លួន ដោយបាន​ចាប់​ប៉ែល​ជាប់​និង​បាន​វ៉ៃ​តទៅ​វិញ ។​ករ​ ​ណី​នេះដែរ​ក្រុមគ្រួសារ​ជនសង្ស័យ​សំណូមពរ​ដល់​តុលាការខេត្ត​ជួយ​ស្រាវជ្រាវ​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​ខ្មែរ​ផង ព្រោះ​រឿងនេះ​ជា​រឿង​វាយ​គ្នា​ទៅវិញទៅមក​ដើម្បី​ការពារ​ខ្លួន​៕ រិ​ទ្ធិ ជ័យ

KA-06-01-2016-11 KA-06-01-2016-12