ISIS ប្រហារជីវិត​ក្មេងប្រុស​ពីបទ​រួមភេទ​ជាមួយ​ប្រុស

​ក្តី​រន្ធត់​បានកើត​ឡើង​ហេតុការណ៍​នេះ​កើតឡើង​នៅ​ប្រទេស​ស៊ី​រី ក្រោយ​ពួក ISIS ប្រហារជីវិត​ក្មេងប្រុស​ជំទង់​ម្នាក់ អាយុ ១៥ ឆ្នាំ ដោយ​បោះ​ទម្លាក់​ពីលើ អគារ​កម្ពស់​ច្រើន​ជាន់ ពី​មូលហេតុ​ស្រឡាញ់​ប្រុស​ដូចគ្នា បន្ទាប់ពី​បានរួម​ភេទ​ជាមួយ​បញ្ជាការ​ពួក ISIS ។

ISIS ប្រហារជីវិត​ក្មេងប្រុស​ពីបទ​រួមភេទ​ជាមួយ​ប្រុស

​ថ្ងៃទី ៤ ខែមករា វេ​ប​សាយ មី​រ័​រ របស់​អង់គ្លេស​រាយការណ៍​ថា ក្រុម​ភេរវកម្ម ISIS បាន​ចាប់​ក្មេងប្រុស​វ័យ ១៥ ឆ្នាំ ទម្លាក់​ពីលើ​អគារ​ស្លាប់ ក្រោយពី​ដឹងថា ក្មេងប្រុស​នោះ​ស្រឡាញ់​ភេទ​ដូចគ្នា ។ រីឯ​មេបញ្ជាការ​ឈ្មោះ អា​ប៊ូ សា​អ៊ី​ត អាល់​-​យ៉ា​ស្រា​វី ដែល​រួមភេទ​ជាមួយ ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត ។ មេបញ្ជាការ​ផ្សេងៗ​ទៀត បាន​អង្វរ​សុំ​ទុក​ជីវិត ដោយ​ធានា​សុំ​ទៅក្នុង​កងកម្លាំង​ប្រយុទ្ធ​ជួរមុខ​វិញ ។

សា​រ៉ៃ អាល់​-​ឌី​ន សកម្មជន​ដែល​ស្ថិតនៅក្នុង​ហេតុការណ៍​ប្រហារជីវិត​ក្មេងប្រុស​នោះ បាន​ផ្សាយ​នៅ​ទីភ្នាក់ងារ​ព័ត៌មាន ARA ថា «​ការប្រហារជីវិត​ក្មេងប្រុស​ដោយ​ការបោះ​ទម្លាក់​ពីលើ​អគារ​នោះ ធ្វើឡើង​នៅ​ចំពោះមុខ​ហ្វូង​មហាជន​ដ៏​ច្រើន​កុះករ ពី​ការ​រួមភេទ​ជាមួយ​មេបញ្ជាការ​ដ៏​សំខាន់​ម្នាក់​របស់​ក្រុម ISIS » ។ ពី​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ (UN) ឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ ក្រុម​រដ្ឋ​ឥស្លាម ឬ ISIS បាន​ប្រហារជីវិត​មនុស្ស​មិន​ទាប​ជាង ៣០ នាក់ ពីបទ ជា​មនុស្ស​ខ្ទើយ (gay) ៕​សូរ្យកាន្ត​

ISIS ប្រហារជីវិត​ក្មេងប្រុស​ពីបទ​រួមភេទ​ជាមួយ​ប្រុស