យ៉ុង ចាន់សុធារី បាត់ខ្លួនស្ងាត់ៗ នៅអាមេរិក ធ្វើឲ្យ Sponsor និងគ្រួសារកំពុង តែជ្រួលច្របល់

ភ្នំពេញៈ តារាចម្រៀងស្រីស្រស់នាង យ៉ុង ច័ន្ទសុធារី ដែលទស្សនិកជនបានស្គាល់ យ៉ាងច្បាស់ថាជា បងស្រីបង្កើតអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ពេលនេះបានបង្កការ ភ្ញាក់ផ្អើលយ៉ាងធំមួយដល់ Sponsor និងក្រុមគ្រួសាររបស់នាង ដោយនៅសុខៗ នាងបានបាត់ខ្លួនទៅ ដោយមិនដឹងថា បាត់ទៅទីណា ហើយពេលនេះនាង ត្រូវបានក្រុមគ្រួសារនិង Sponsor ជ្រួលច្របល់តាមរកគ្រប់ទិសទី នៅលើទឹកដីអាមេរិក និងថែមទាំងដាក់ពាក្យប្តឹង ទៅប៉ូលីសនៅទីនោះ ព្រោះនាងជាប់មន្ទិលសង្ស័យថា នាងរត់គេចខ្លួនពីក្រុមការងារ ព្រោះថានាងមានចេតនា ចង់រស់នៅទីនោះ ។

តារាចម្រៀងសំឡេង ផ្អែមស្រទន់និងជាម្ចាស់បទ «វាចាស្រីឡង់សេ» អ្នកនាង យ៉ុង ច័ន្ទកណ្ណិកាបានថ្លែងប្រាប់Looking TODAYឲ្យដឹងនៅមុននេះបន្តិចថា នាងទើបតែដឹងរឿងនេះ ប្រមាណ១ថ្ងៃ២នេះទេ ដោយខាង Sponsor បានទាក់ទងមកថាបងស្រីនាង (យ៉ុង ច័ន្ទសុធារី) បាត់ខ្លួន ដោយពេលនេះកំពុង តែជាប់មន្ទិលសង្ស័យថា ការបាត់ខ្លួននោះ គឺជាការរត់គេច ព្រោះចង់រស់នៅទីនោះ តែសម្រាប់នាងនិងគ្រួសារ ពេលនេះកំពុងតែ មានភាពជ្រួលច្របល់ហើយមិនជឿទេថា បងស្រីនាងធ្វើរឿងបែបនេះ ពេលនេះអ្នកធានាបាន ដាក់ពាក្យបណ្តឹង នៅស្ថានទូតអាមេរិកនិងស្ថានទូតខ្មែរ យើងរួចរាល់ហើយ ប៉ូលីសក៏កំពុងតែតាមរកដូចគ្នា ។

តារាចម្រៀងរូបនេះ បានប្រាប់បន្ថែមទៀតថា « បងស្រីខ្ញុំមិនដែលមាន រឿងបែបនេះទេ ជាធម្មតាគាត់ទៅណាមកណា តែងតែផ្តល់ដំណឹងមកគ្រួសារ ជាពិសេសគាត់តែងតែទូរស័ព្ទ មកម្តាយខ្ញុំជាប្រចាំ ប៉ុន្តែអ្វីដែលចំឡែកនោះ គឺចាប់តាំងពីថ្ងៃឆ្លងឆ្នាំ មកដល់ពេលនេះខ្ញុំនិងគ្រួសារ មិនអាចទាក់ទងគាត់មិនបាន ទាល់តែសោះ តែក៏មិនបានគិតថាមានបញ្ហាអ្វីដែរ ព្រោះគិតថាគាត់ជាប់រវល់ ជាមួយការងារ ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ ស្រាប់តែខាងអ្នកធានា គាត់ទូរស័ព្ទមកខ្ញុំហើយប្រាប់ថា គាត់បាត់ខ្លួនទំនងជាគាត់ មានបំណងរស់គេចមិនចង់ ត្រឡប់មកស្រុកខ្មែរវិញ»។

ស្រីស្អាតរាងតូចច្រឡឹងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា នាងមិនជឿទេថា បងស្រីនាងរត់គេចដោយចិត្តឯង បើសិនជាគាត់រត់គេចមែន គឺទំនងជាមានបុរសណាម្នាក់ លួងលោមគាត់ចង់ឲ្យគាត់នៅទីនោះ ឫក៏រឿងមួយទៀត នាងគិតថាគាត់អាចបាត់ខ្លួនទៅ ដោយសារតែមានបញ្ហាផ្សេង ក្រៅពីនេះ ព្រោះថាបើសិនជាគាត់ ទៅដោយចិត្តឯងគាត់ប្រាកដជាទាក់ទង មកប្រាប់ក្រុមគ្រួសារជាក់ជាមិនខាន ហើយម្យ៉ាងទៀត នាងមានភាពជឿជាក់ថា បងស្រីនាងមិនអាចធ្វើបែបនោះទេ ព្រោះថាគាត់ធ្វើអីគឺគាត់ត្រូវ គិតពីនាងជាប្អូន តែនេះបាត់ដំណឹងសូន្យឈឹងទាក់ទងមិនបានសោះ តែយ៉ាងណាៗខាងនាង និងខំប្រឹងរកហើយបើមានព័ត៌មាន អ្វីបន្ថែមនាងនិងផ្តល់ព័ត៌មានឲ្យ ។

អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់ឲ្យដឹងទៀតថា បងស្រីនាងបានចាកចេញពីកម្ពុជា កាលពីអំឡុងដើមខែកញ្ញា គាត់បានចាកចេញ ពីស្រុកយើងទៅច្រៀង នៅលើទឹកដីអាមេរិក ជាមួយបង ប្រិមប្រិយ និងនាយ ក្រិន ហើយបើតាមគម្រោងគាត់ នឹងត្រឡប់មកវិញ នៅពាក់ណ្តាលខែមេសាខាងមុខនេះ តែនៅសុខៗបែរជា មានបញ្ហាបែបនេះទៅវិញ ៕

យ៉ុង ចាន់សុធារី បាត់ខ្លួនស្ងាត់ៗ នៅអាមេរិក ធ្វើឲ្យ Sponsor និងគ្រួសារកំពុង តែជ្រួលច្របល់

យ៉ុង ចាន់សុធារី បាត់ខ្លួនស្ងាត់ៗ នៅអាមេរិក ធ្វើឲ្យ Sponsor និងគ្រួសារកំពុង តែជ្រួលច្របល់

យ៉ុង ចាន់សុធារី បាត់ខ្លួនស្ងាត់ៗ នៅអាមេរិក ធ្វើឲ្យ Sponsor និងគ្រួសារកំពុង តែជ្រួលច្របល់