មាស សុខរតនៈ៖ សុគន្ធ នីសា គ្មានជម្លោះណាមួយ ជាមួយក្រុមការងាររបស់ថោនទេ

ភ្នំពេញ៖ នៅពេលថ្មីៗនេះ មានលេចឮមូលហេតុពាក់ព័ន្ធ ទៅនិងការចាកចេញរបស់ តារាចម្រៀង កញ្ញា សុគន្ធ នីសា ថានាងចេញពីផលិតកម្មថោន ដោយសារតែនាងបានផ្ទុះជម្លោះ ជាមួយក្រុមការងារ នៅក្នុងផលិតកម្មថោន គឺលោក យឹម តាស្រង់ ហេតុនេះហើយទើបធ្វើឲ្យ នាងសម្រេចចិត្តដើរចេញ ដោយគ្មានស្តាយស្រណោះ ។

ពាក់ព័ន្ធទៅ និងការលើកឡើងខាងលើនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅ អ្នកចាត់ការទូទៅរបស់ផលិតកម្មថោន លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងថា លោកទទួលស្គាល់ថា តារាចម្រៀងស្រី ដែលមានចរិតសុភាពរាបសារ កញ្ញា សុគន្ធ នីសា ពិតជាបានចាកចេញពីផលិតកម្មថោន ប្រាកដមែនតែសម្រាប់ព័ត៌មាន ដែលថាតារាស្រីរូបនេះដើរចេញ ដោយសារតែមានជម្លោះ ជាមួយ លោក យឹម តាស្រង់ នោះ មិនមែនជាការពិត ទេ ។

អ្នកចាត់ចែងទូទៅរូបនេះ បានប្រាប់ឲ្យដឹងទៀតថា « សម្រាប់ការចាកចេញរបស់នាង គឺក្រោមហេតុផលថា ចង់ផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ ហើយមុននិងមានការចាកចេញនេះ យើងក៏មានការជួបដោះស្រាយ សម្របសម្រួលគ្នារួចហើយ តែនាងនៅតែរក្សាចិត្តចង់ផ្លាស់ប្តូរដដែល ហើយចំពោះហេតុផលថា ការបែកចេញទៅនេះ ដោយសារតែនាងមានជម្លោះ ជាមួយក្រុមការងារ (យឹម តាស្រង់) នោះ ខ្ញុំសុំច្រានចោលទាំងស្រុង វាមិនមែនជាការពិតឡើយ សម្រាប់ពួកខ្ញុំ បើទោះជាយើងបែកទ្រនំក៏ដោយ តែសម្រាប់ការទំនាក់ទំនង ការរាប់អានគ្នា គឺនៅមានដដែលគ្មានអ្វីប្រែប្រួលឡើយ » ៕