ទុ​ស្សេ​ខ្សែភ្លើង ​​​ឆេះ​បន្ទប់ផ្ទះសំណាក់​ យីហោ​អង្គរតូច ​អស់​១​បន្ទប់ ​ផ្អើល​ក្រុង​សៀម​រាប​ ទាំង​ព្រឹក

ខេត្តសៀមរាប​ ៖​ ​​ផ្ទះសំណាក់​យីហោអង្គរ តូច​កណ្តាល​ក្រុង​សៀមរាប ​ត្រូវ​អគ្គិ​ភ័យ​ឆេះ​ទាំង​ព្រឹក​ព្រលឹមបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ពលរដ្ឋ​ និង​ម្ចាស់​សណ្ឋាគារ ​ដែល​​​រស់នៅ​ជិត​នោះ​ ​កាលពី​វេលា​ម៉ោង ​៥​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៦​ មករា​ ២០១៦​ ស្ថិត​នៅ​ចំណុច ​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​បុ​គ្គលិ​ក​ផ្ទះសំណាក់​បាន​ប្រាប់​ថា បន្ទប់​លេខ​៣១៤​នេះ ​ពុំ​មាន​មនុស្ស​ស្នាក់​នៅទេ បាន​ចាក់សោ​ទ្វារ​ចោល រហូត​ដល់​ម៉ោង​៥​ និង​៣០​នាទី ​ស្រាប់តែ​​ឃើញ​ភ្លើង​ហុយ​ចេញពី​បន្ទប់​​​នោះ ទើប​រូបគេ​បាន​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​ឱ្យ​យក​សោមក​ចាក់​ទ្វារ​បន្ទប់ ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆេះ​ពូក​។​

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ម្ចាស់ផ្ទះ​សំណាក់​បានឃើញ​ដូច្នេះ​ក៏​បាន​ទូ​ស័ព្ទ​​ហៅ​ឡានទឹក​ឱ្យមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗដែរ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​​​ថា មូល​ហេតុ​ឆេះ​បន្ទប់​របស់​ផ្ទះសំណាក់​នោះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​​ ព្រោះ​តាម​សំអាង​របស់​ម្ចាស់ផ្ទះ​សំណាក់​បាន​រៀបរាប់​ថា បន្ទប់​ដែល​ឆេះ​នេះ​គ្មាន​មនុស្ស​ស្នាក់​នៅទេ​៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត