តើ​គួរ​ការពារ​ដូចម្តេច​ទើប​ចៀស​ពី​កូនក្រៅស្បូន​?

តើ​គួរ​ការពារ​ដូចម្តេច​ទើប​ចៀស​ពី​កូនក្រៅស្បូន​?

​កូនក្រៅស្បូន​ប្រៀបដូចជា​គ្រាប់បែក​ដែល​រៀប​ផ្ទុះ​អញ្ជឹង បើ​ថ្ងៃ​ណា​មួយ​វា​ផ្ទុះ វា​នឹង​ធ្វើឱ្យ​ស្ត្រី​ចេញឈាម​ច្រើន ថែម​ទាំង​អាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិនឱ្យ​មាន​កូនក្រៅស្បូន​នោះ​?

មិន​ត្រូវ​រំលូតកូន​ច្រើនដង​
ការ​តែងតែ​យក​កូន​ចេញ ឬ​ពន្លូតកូន​ចោល​ច្រើនដង​នឹង​ធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ការ​មាន​កូនក្រៅស្បូន​កាន់តែ​ខ្ពស់ ព្រោះ​នៅពេល​ដែល​អ្នក​រំលូត វា​នឹង​អាច​កកិត​ជាមួយ​ស្បូន​អ្នក​ច្រើនដង នោះ​ស្បូន​អ្នក​នឹង​មាន​ជំងឺឆ្លង ដែល​ជាហេតុ​ធ្វើឱ្យ​កូន​អ្នក​ស្ថិតនៅ​ក្រៅ​ស្បូន ដូចនេះ​បើ​អ្នក​មិន​ចង់បាន អ្នក​គួរតែ​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​ការពារ ដោយ​មិន​ត្រូវ​ប្រើការ​ពន្លូតកូន​នោះទេ​។​

ឈប់ជក់បារីកន្លះឆ្នាំសិនចាំយកកូន
ប្រសិន​ជា​អ្នក ឬ​ប្តី​អ្នក​មាន​ការជក់បារី នោះ​អ្នក​ត្រូវតែ​ឈប់​ជក់បារី​ជាមុនសិន ទើប​ធ្វើការ​មាន​ផ្ទៃពោះ ព្រោះ​សារធាតុ​ផ្សេងៗ​ដែល​មាន​ក្នុង​បារី​នឹង​អាច​ធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​ការ​មាន​កូនក្រៅស្បូន​បាន ដូចនេះ​មុននឹង​អ្នក​រួម​ភេទ អ្នក​គួរតែ​កុំ​ជក់បារី​ចំនួន​កន្លះ​ឆ្នាំ​ជាមុនសិន ទើប​វា​មិន​ប៉ះពាល់​សុខភាព​អ្នក និង​កូន​។​

មិន​ត្រូវ​ប្រើ​សាប៊ូ​លាង​ទ្វារមាស​ច្រើន​
ជាធម្មតា អ្នក​មិន​ត្រូវ​ប្រើ​សាប៊ូ​មក​លាង​ទ្វារមាស​ច្រើន​នោះ​ទេ ហើយក៏​មិន​ត្រូវ​លាង​ផ្នែក​ខាងក្នុង​ដែរ លាង​តែ​ខាងក្រៅ​ទៅបាន​ហើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​អ្នក​ស្ថិតនៅ​ក្រៅ​ស្បូន​បាន​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ដោយសារតែ​ពេល​ដែល​អ្នក​លាង វា​នឹង​អាច​កកិត​ជាមួយ​ដៃ​អ្នក​ច្រើន យូរ​ទៅ​វា​នឹង​អាច​មាន​ជំងឺឆ្លង​យ៉ាង​ងាយ​បំផុត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។