ពិធីបួងសួង​ដល់​បារមី​លោកយាយ​ដូន​សុំ​សេចក្តីសុខ​នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា ២០១៥ លោក​ជំទាវ​បណ្ឌិត​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សាលាខេត្ត បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ចំរើន​ពី​លោក​យាយ​ដូន ស្ថិត​នៅ​ទួល​ព្រៃ​យាយ​ដូន ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។