សម្តេច ស ខេង នឹងប្រជុំ ជាមួយប្រធាន ពន្ធនាគារ ក្នុងករណី លើកលែង-បន្ធូរបន្ថយទោស ដល់ទណ្ឌិត

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំកិច្ចប្រជុំ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៅពេលខាងមុខ ដើម្បីពិនិត្យមើលបញ្ហា នៃសំណើរលើក លែង ទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតកំពុងជាប់ពន្ធនាគារ។

ការថ្លែងរបស់សម្តេច បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាស ចូលកាន់តំណែងអភិបាលខេត្តព្រៃវែង កាលពី រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។

សម្តេចក្រឡាហោមបានមានប្រសាសន៍ថា ភាគច្រើនអ្នកធ្វើសកម្មភាពបទល្មើសផ្សេងៗ គឺជាអ្នកចេញ ពីពន្ធនាគារ អ្នកដែលមិនទាន់បានអប់រំកែប្រែ ហើយនៅតែមានគំនិតទុច្ចរិតទៅលួច ឆក់ ប្លន់ដដែល។

សម្តេចក្រឡាហោម បញ្ជាក់ទៀតថា “គណៈកម្មការដោះលែងទោស បន្ធូរបន្ថយទោសត្រូវ ពិនិត្យ មើលរឿងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីត្រួតពិនិត្យ បញ្ហានេះៗ”។

 សូមបញ្ជាក់ថា នៅថ្ងៃទី៦ មករា នេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ក៏បានកោះហៅ ព្រះរាជអាជ្ញា ចៅក្រម និងប្រធានពន្ធនាគារនៅទូទាំងប្រទេស មកប្រជុំពិភាក្សាគ្នា ដើម្បីពង្រឹង គោលការណ៍សុំបន្ថូបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងកម្មវិធីពិសេសៗ របស់ជាតិផងដែរ៕

សម្តេច ស ខេង នឹងប្រជុំ ជាមួយប្រធាន ពន្ធនាគារ ក្នុងករណី លើកលែង-បន្ធូរបន្ថយទោស ដល់ទណ្ឌិត