ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បួងសួងសុំ សេចក្ដីសុខ សេចក្ដីចម្រើន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង នៅទួលបារមី យាយដូន ក្រុងបាវិត

ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភាព្រិទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យបួងសួង សុំសេចក្ដីសុខសេចក្ដីចម្រើន ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង នៅទួលបារមីយាយដូន ក្រុងបាវិត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ពីធីនេះក៏មានការចូលរួម ពីលោកស្រី យស់ ស៊ីមន ម៉ឺង សំផន និងលោក ជៀង អំ អភិបាលខេត្តស្វាយរៀង ព្រមទាំងអស់លោក លោកស្រី ដែលជាប្រតិភូ អមដំណើរ មន្រ្តីរាជការព្រះសង្ឃ និងប្រជាពលរដ្ឋ ជាច្រើនកុះករផងដែរ។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៏ថា ការធ្វើបុណ្យបួងសួង សុំសេចក្ដីសុខសប្បាយ នៅ ទួលយាយដូននេះឡើង ដើម្បីឲ្យលោកយាយដូន ដែលជាអ្នកមានបារមី ពូកែសក្កិសិទ្ធនោះ ជួយបីបាច់ថែរក្សាកូនចៅ នៅទូទាំងខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតនេះផងដែរ។ ម៉្យាងវិញទៀត រយះកាលកន្លងមក ខេត្តស្វាយរៀង ក៏ធ្លាប់ជួបនូវ ឧបទ្ទវហេតុ ដែលមានករណី គ្រោះថ្នាក់ចរាចរណ៏ ធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសអស់ជាច្រើននាក់ និងមានកូដកម្មបាតុកម្មកើតឡើង ដោយបានបំផ្លាញ ទ្រព្យសម្បត្តិរោងចក្រ និងរងរបួសសមត្ថកិច្ចជាច្រើននាក់ ដែលបង្កឡើង ដោយជនមួយក្ដាប់តូច។ ដូច្នេះហើយទើប រូបលោកស្រីផ្ទាល់ និងក្រុមការងារអាជ្ញាធរខេត្ត បានរៀបចំធ្វើ ពិធីបុណ្យបួងសួង សុំសេចក្ដី សុខសេចក្ដីចម្រើន នៅទួលបារមីយាយដូននេះ ដើម្បីដេញឧបទ្រុបចង្រៃ ឲ្យជៀសចាកចេញ ឲ្យឆ្ងាយនិងនាំមកវិញនូវ សេចក្ដីសុខសប្បាយ និងការរីកចំរើនដល់ប្រទេសជាតិ។

នៅក្នុងឪកាសនោះ ដែរលោកស្រី ម៉ែន សំអន ក៏បានរំលឹក អំពីប្រវត្តិសង្ខេប នូវទួលយាយដូននេះ ដោយបានលើកឡើងថា កាលពីដើមឡើយ មានមេទ័ពទិសប្រាំមួយ មកច្បាំង នៅទិសឥសាន្ត មានថ្ងៃមួយនោះពេលយប់មេទ័ពបានសុបិន្តនិមិត្ត ឃើញទេពអប្សរមួយ ព្រះនាងស្រស់ស្អាត ហើយមានចិត្តពេញព្រះទ័យយ៉ាងខ្លាំង។ ព្រះនាង គឺជាត្រីផ្សោត នៅស្រុកសំបូរខេត្តក្រចេះ មានបារមីអាចប្រែក្រឡាជាមនុស្សបាន។ នៅគ្រាមួយនោះ មានរឿងកើតឡើងនៅទិសទក្សិណ មេទ័ពក៏ទៅធ្វើសង្គ្រាម ជាមួយសត្រូវនៅទិសទក្សិណ ពេលនោះ ព្រះនាងក៏យាងទៅតាម ធ្វើសង្គ្រាមជាមួយស្វាមី លុះគ្រាក្រោយមកស្វាមី ព្រះនាងក៏ស្លាប់បាត់បង់ជីវិត មុននិងស្លាប់ ក៏បានផ្ដាំផ្ញើរឲ្យព្រះនាងគោរព ព្រះបរមគ្រូ៣អង្គរបស់ប្ដី គឺមានព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវះ ក្រោយមកព្រះនាង បានដឹកនាំកងទ័ពទាំង៥០០នាក់ របស់ប្ដីធ្វើសង្គ្រាម រហូតបានជ័យជំនះនៅលើទួលនេះ។

ព្រះនាង មានព្រះនាមថា មេទ័ពស្រីស្រអែម ដល់រយៈកាលក្រោយមកព្រះនាងអស់បុណ្យ ជាមួយមនុស្ស។ ទីទួលនោះគេក៏បានហៅថា ទួលស្រីស្រអែម ដល់ដំណាក់កាលក្រោយមក គេហៅថាទួលយាយដូន។

សូមបញ្ជាក់ថាទួលលយាយដូននេះ មានជាសមិទ្ធផល ជាច្រើន ដែលបានកសាងនៅលើទួលនេះ មានការឧបត្ថមគ្រាំទ្រពី លោកនាយឧត្តមសេនីយ៏ ម៉ឺង សំផន និងលោកជំទាវផងដែរ។ ពីធីបន្ទាប់ លោកស្រី ម៉ែន សំអន ក៏បានចែកជូនថវិកា រដល់យាយជីតាជី និងប្រជាពលរដ្ឋមួយចំនួននិងបញ្ចប់វិធីនេះតែម្ដង៕